វៀតណាមយកចិត្តទុកដាក់លើការងារពង្រឹងនិងពង្រីកភាពសម្បូរបែបវប្បធម៌របស់បណ្តាជនជាតិ
(VOVWORLD) -នាថ្ងៃទី១ធ្នូ (តាមម៉ោងវៀត ណាម) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំ ទីក្រុងញូវយ៉ក់ ប្រទេសអាមេរិក ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេស វេណេ ហ្ស៊ុអេឡា ជាប្រទេសប្រធានចលនាមិនចូលបក្សសម្ព៍ន្ធនោះ សន្និសីទ ចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពីសិទ្ធិមនុស្សនិងភាពសម្បូរបែបវប្បធម៌ត្រូវបាន បើកជាផ្លូវការ។
ប្រធានបទនៃសន្និសីទឆ្នាំនេះ គឺ “សាមគ្គីភាព ជួបសន្ទនា ភាព អត់ ឱនក្នុងពិភពសម្បូរបែប៖ ឆ្ពោះទៅខឿនវប្បធម៌សន្តិភាព”។ អញ្ជើញថ្លែង មតិ ក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុម បេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានស្វាគម ន៍ និងគាំទ្រចំពោះការដែលសន្និសីទបានអនុម័ត សេចក្តីថ្លែងការណ៍នយោបាយ និងកម្មវិធីសកម្មភាព ព្រមទាំងសង្កត់ធ្ងន់ថា ត្រូវបន្តលើកកំពស់និងធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវតម្លៃជាសារវ័ន្ននៃចលនាមិនចូលបក្សសម្ព័ន្ធ គឺ សាមគ្គីភាព ជួប សន្ទនា ត្រាប្រណីនិងសហប្រតិបត្តិការ។ លោកស្រី Nguyen Phuong Nga បានគូស បញ្ជាក់ថា វៀតណាមគាំទ្រការជួបសន្ទនានិងកិច្ចសហប្រតិបត្តិការត្រូវបានកសាង ឡើងឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការ ផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ លោកស្រីអះអាងថា ជាប្រទេសមានជនជាតិជា ច្រើន មានប្រពៃណីវប្បធម៌ដ៏សម្បូរបែប វៀតណាមបានផ្តោតការយកចិត្តទុកដាក់ និងអនុវត្តគោលនយោ បាយជាច្រើន ដើម្បីពង្រឹងនិងពង្រីកលក្ខណៈសម្បូរបែប វប្បធម៌របស់បណ្តាជនជាតិ ចាត់ទុកនេះជាកត្តាសំខាន់ រួមចំណែកធានាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕