វៀតណាមរួមវិភាគទានយ៉ាងសកម្មចូលក្នុងជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រី APEC

 (VOV)_សន្និសីទថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទី១៩ វេទិកាសហប្រតិបត្តិការ
សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វីក ( APEC) ដែលត្រូវបានប្រព្រឹត្តទៅក្នុង​រយះ​ពេល២ ថ្ងៃ គឺថ្ងៃទី២០ និងទី២១ មេសា នៅឥណ្ឌូនេស៊ី។ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សហ-ពាណិជ្ជ កម្មវៀតណាម លោក Vu Huy Hoang បានដឹកនាំគណះប្រតិភូ​វៀតណាមចូលរូម
សន្និសីទនេះ​។ ​ដោយប្រធានបទ÷ ​លទ្ធភាពស្ដាឡើងវិញ​របស់តំបន់អាស៊ី-ប៉ាស៊ីហ្វីក÷​កម្លាំងចលករសំរាប់កំណើនសេដ្ឋកិច្ច​ពិភព​លោក។ ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានលៃទុកអាទិភាពជួរមុខចំនួន៥ និងក៏​ជាគោលដៅសហប្រតិបត្តិការជាក់ស្ដែង  ក្នុងកម្មវិធីធ្វើសកម្មភាពរបស់​ខ្លួន ក្នុងថានះជាប្រធាន APEC 2013 រួមមាន÷​សម្រេច
បណ្ដា​គោលដៅ​Bogor រក្សារកំណើនចីរភាពនិងសមភាព ជំរុញការតភ្ជាប់​តំបន់។ 
​តាម​នោះ សន្និសីទបានចេញសេចក្ដីថ្លែងការណ៍ ស្ដីពី÷ ការជួយជ្រោមជ្រែង​ប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី តាមរយះសន្និសីទរដ្ឋមន្ត្រី WTO លើកទី ៩ នឹង​ប្រព្រឹត្តទៅនា
ខែធ្នូ  ឆ្នាំ ២០១៣នៅឥណ្ឌូនេស៊ី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី​ក្រសួងឧស្សហ-ពាណិជ្ជ
កម្ម លោក Vu Huy Hoang បានអះអាងគោល​នយោបាយមុនក៏ដូចជាក្រោយ របស់
វៀតណាម ចំពោះ WTO និងប្តេជ្ញាចិត្ត​សម្រេចវង់ចរចារ Doha យ៉ាងឆាប់ៗ។ រដ្ឋមន្ត្រី​
Vu Huy Hoang ក៏បាន​សង្កត់​ធ្ងន់ទៅលើអាទិភាពរបស់វៀតណាមចំពោះបណ្ដាខ្លឹម
សារសហ​ប្រតិ​បត្តិ​ការរបស់ APEC ស្ដីពីខ្សែរតភ្ជាប់​ ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម​តូចនិងមធ្យម បង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នៅខាងក្រៅសន្និសីទ រដ្ឋ
មន្ត្រី​ Vu Huy Hoang ក៏មានជំនួបសន្ទនាទ្វេភាគី ជាមួយ​បណ្ដារដ្ឋមន្ត្រី​និងប្រធានគណះ ប្រតិភូ ចូលរួមសន្នសីទរដ្ឋមន្ត្រី APEC ដូចជា÷ អាមេរិក ​រុស្ស៊ី ចិន កាណាដា…ជាដើម៕

វៀតណាមរួមវិភាគទានយ៉ាងសកម្មចូលក្នុងជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រី APEC - ảnh 1
វៀតណាមរួមវិភាគទានយ៉ាងសកម្មចូលក្នុងជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រី APEC(http://radiovietnam.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ