វៀតណាមរំលឹកខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ

(VOVworld) - នៅវៀតណាម នាថ្ងៃទី១ ឧសភា ឆ្នាំ១៩៤៦ លោកប្រធានហូជីមិញ
បានចុះហត្ថលេខាលើបទបញ្ញត្តិដែលប្រកាសថា ទិវាពលកម្មអន្តរជាតិទី១ ឧសភា
គឺជាទិវា បុណ្យធំ១របស់ប្រទេសជាតិ។តាំងពីនោះមក ថ្ងៃទី១ ឧសភាបានក្លាយទៅ
ជាទិវាបុណ្យ របស់ពលករវៀតណាមរាប់លាននាក់។ ក្នុងឱកាសទិវាពលកម្មអន្តរជាតិនិងជួយជ្រោមជ្រែងខែកម្មករឆ្នាំ២០១៥ ក្នុងប៉ុន្មាន
ថ្ងៃកន្លង ទៅ សហជីពគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសបានមានសកម្មភាពជាក់
ស្ដែងជាច្រើន និងមានអត្ថន័យដើម្បីពលករ។ទន្ទឹមនឹងកម្មវិធីបំផុសខែកម្មករ
សម្ព័ន្ធពលករនៅ បណ្ដាខេត្តក្រុង នៅផ្ដោតសំខាន់ទៅលើការថែទាំជីវភាពរស់នៅ
ខាងសម្ភារៈនិងស្មារតី សំរាប់កម្មករ និយោជិកនិងពលករ រៀបចំសកម្មភាពត្រួត
ពិនិត្យ ឃ្លាំមើលការអនុវត្តច្បាប់ គោលនយោបាយទាក់ទិនដល់សិទ្ធិ ផល
ប្រយោជន៍ដ៏ត្រឹមត្រូវរបស់ពលករ។
វៀតណាមរំលឹកខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ - ảnh 1
សកម្មភាពជាក់ស្ដែងជាច្រើនត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសសំដៅឆ្ពោះទៅពលករ

ក្នុងឱកាសនេះដែរ សម្ព័ន្ធពលករខេត្ត Kon Tum នៅតំបន់ខ្ពង់រាបភាគកណ្ដាល
វៀតណាម ក៏បានរៀបចំដំណើរសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់ពលករ
ដែលមានជីវភាព រស់នៅលំបាក។បង Nguyen Ho Que បុគ្គលិកនៅមជ្ឈមណ្ឌល
វប្បធម៌ កីឡាកុមារ ជំទង់ខេត្ត Kon Tum ជាសមាជិកសហជិព១នាក់ក្នុងចំណោម
សមាជិកសហជិពរាប់ សិបនាក់ដែលមានលំនៅដ្ឋានដោយកម្មវិធី “ដំបូលសហ
ជិពដ៏កក់ក្ដៅ” បានឲ្យដឹងថា៖
“មុននេះគ្រួសារខ្ញុំជួបការលំបាកជាច្រើន មានតែខ្ញុំទៅរកស៊ី ប្រពន្ធខ្ញុំឈឺជានិច្ច
និងត្រូវ ចិញ្ចឹមកូនតូចចំនួន២។ប៉ុន្តែសម្ព័ន្ធពលករខេត្តបានយកចិត្តទុកដាក់និង
ជួយឧបត្ថម្ភ គ្រួសារខ្ញុំជាទឹកប្រាក់ចំនួន៣៥លានដុង។ដោយមានការខំប្រឹងប្រែង
របស់ខ្លួននិងការ ជួយឧបត្ថម្ភពីបងប្អូន គ្រួសារខ្ញុំទើបកសាងផ្ទះដូច្នេះ។ខ្ញុំមាន
គោលបំណងថា សម្ព័ន្ធ ពលករខេត្តនឹងមានរូបសណ្ឋានសកម្មភាពជាច្រើនថែម
ទៀតនិងមានសមាជិកសហ ជិពជាច្រើននាក់ទៀតត្រូវបានជួយឧបត្ថម្ភដូចខ្ញុំ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ