វៀតណាមរំលឹកខួបអនុស្សាវរីយ៍នៃទិវាសិទ្ធិមនុស្សពិភពលោក(ទី១០ធ្នូ)

វៀតណាមរំលឹកខួបអនុស្សាវរីយ៍នៃទិវាសិទ្ធិមនុស្សពិភពលោក(ទី១០ធ្នូ) - ảnh 1
ការចរចារអំពីប្រធានបទ “ធានានិងជំរុញសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាម” (VOV)

        Vovworld-នាថ្ងៃទី១០ធ្នូប្រចាំឆ្នាំត្រូវបានលើកដម្កើងជាទិវាសិទ្ធិមនុស្ស​ពិភព
លោក ជាទិវាដែលអង្គការសហប្រជាជាតិប្រកាសសេចក្តីថ្លែងការអន្តរជាតិសិទ្ធិ​
មនុស្ស។ ​វៀតណាមរំលឹកខួបអនុស្សាវរីយ៍ទិវាសិទ្ធិមនុស្សពិភពលោកក្នុង​កាលៈ
ទេសៈ​ដែលទើបនឹងបានក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​
សហប្រជាជាតិ។ ក៏ចំនឹងឱកាសនេះដែរប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានចុះហត្ថលេខាលើឯកសារជាលាយលក្សអក្សរប្រកាសរដ្ឋធម្មនុញ្ញ​នៃ​សាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងនោះមានមាត្រាជាច្រើនលើកកំពស់​
សិទ្ធិ​មនុស្សនិងអះអាងអំពីវៀតណាម។ ក្នុងការចរចារអំពីប្រធានបទ “ធានានិង​
ជំរុញ​សិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាម” បណ្ដា​ដំណាងបានអះអាងថា ការដែលរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានកំណត់សិទ្ធិ​
មនុស្ស​ក្នុងជំពូកទី២ បានបង្ហាញសតិអារម្មណ៍ឈឿនលឿនក្នុងការធានាសិទ្ធិ​
មនុស្សនៅវៀតណាម។ ឧត្តមសេនិយ៍ទោ Le Phuc Nguyen អគ្គនិព័ន្ធនាយក​
កាសែត Quan doi Nhan dan បានអះអាងថា៖

        “តាមរយៈមតិវិភាគរបស់វាគ្មិនអ្នកស្រាវជ្រាវ យើងអាចឃើញថា រដ្ឋធម្មនុញ្ញ​ធ្វើវិសោធនកម្មបានដាក់សិទ្ធិមនុស្សលើតួនាទីសក្តិសម។ បណ្ដាវាគ្មិនបាន​វិភាគ​
ដ៏​ច្បាស់លាស់ថា យើងមិនត្រឹមតែក្តាប់ជាប់អនុសញ្ញាអន្តរជាតិអំពីសិទ្ធិមនុស្ស​
ប៉ុណ្ណោះ​ទេ ថែមទាំងយើងមានការកំណត់ឈឿនលឿនជាងទៀតផង។”

នាថ្ងសដដែលសិក្ខសាលាស្តីពីអនុសញ្ញាសិទ្ឋិរបស់ជនពិការ(CRDP)បានប្រព្រឹត្តទៅ
នៅខេត្តKhanh Hoa ភាគកណ្តងាលវៀតណាមនាថ្ងៃទី១០ធ្នូ។នេះជាសកម្មភាពសំដៅ
ជួយជ្រោមជ្រែងទិវា​អ​ន្តរជាតិរបស់ជនពិការ(ទី៣ធ្នូ)និងក្នុងឱកាសទិវាសិទ្ឋិមនុស្ស
ពិភពលោក(ទី១០ធ្នូ)។ដំណាងចូលរួមជាអ្នកជំនាញការវៀតណាមនិងអន្តរជាតិ។ដំណាងទាំងឡាយបានពិភាគ្សាអំពីអត្ថន័យខ្លឹមសារការកំណត់នៃអនុសញ្ញាសិទ្ឋិរបស់
ជនពិការក៍ដូចជាការគួបផ្សំរវាងរដ្ឋាភិបាលជាមួយសមាគមជនពិការនានាសំដៅបង្កើន
ការយល់ដឹងអំពីសិទ្ឋិរបស់ជនពិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ