វៀតណាមលេចធ្លោក្នុងផែនទីវិនិយោគរបស់ពិភពលោក

វៀតណាមលេចធ្លោក្នុងផែនទីវិនិយោគរបស់ពិភពលោក - ảnh 1
វៀតណាមលេចធ្លោក្នុងផែនទីវិនិយោគរបស់ពិភពលោក

(VOV)_របាយការណ៍ថ្មីៗបំផុតរបស់សន្និសិទ អង្គការសហប្រជាជាតិ ស្ដី​អំពីពាណិជ្ជ
កម្ម និងអភិវឌ្ឍន៍ បានអះអាងថា៖ បណ្ដាវិនិយោគិនយកចិត្តទុកដាក់កាន់តែច្រើនចំ
ពោះតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍។ ហើយក្នុងនោះប្រមូលផ្តុំទៅលើប្រទេសចំនួន៣ គឺវៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌា។ តាមការស្ថិតិរបស់រដ្ឋា​ភិបាលវៀតណាមថា៖ ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ វៀតណាមទទួលទុនវិនិយោគ FDI ចំនួនជាង១១ពាន់លានដុល្លារ
អាមេរិក។ 

          រីឯ តាមខុទ្ទកាល័យស្ថិតិ FDI Intelligence នៃកាសែត Financial Times (អាមេរិក) 
ថា៖ វៀតណាមបន្តឈរលំដាប់ថ្នាក់ទី១ ​ក្នុងចំណោម​ប្រទេស​ចំនួន១៤​ ទាក់ទាញទុនវិនិ
យោគផ្ទាល់ពីបរទេសច្រើនបំផុត បន្ទាប់គឺប្រទេសហុងគ្រី និង​ រ៉ូម៉ានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ