វៀតណាមវិនិយោគដើម្បីវិស័យទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលទើបនឹងបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អនុម័តកម្មវិធីគោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដំណាក់កាល ២០១៦-២០២០ សំដៅបង្កើតការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ព្រមៗគ្នា និងទំនើប។ 
វៀតណាមវិនិយោគដើម្បីវិស័យទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ - ảnh 1ភ្ញៀវទេសចរជក់ចិត្តនឹងរមណីដ្ឋាន Trang An (រូបថត៖ Duc Anh) 

ការវិនិយោគផ្តោតសំខាន់លើផ្លូវធំទៅដល់មណ្ឌលទេសចរណ៍ គម្រោងការដោះស្រាយកាកសំណល់និងធ្វើអាជីវកម្មធនធានទេសចរណ៍នៅ តាមរមណីដ្ឋានទេសចរណ៍ជាដើម។ កម្មវិធីនេះខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ នឹងធានាព្រមៗគ្នាជាសារវន្តហេដ្ឋារចនាសម្ព័ន្ធសម្រាប់មណ្ឌលទេសចរណ៍ ចំនួន៣ដល់៥កន្លែង ជួយវិនិយោគលើវិស័យគមនាគមន៍ បង្កលក្ខណៈងាយស្រួល ដើម្បីអាច ទាក់ទងផ្ទាល់ជាមួយហេដ្ឋារចនាសម្ព័ន្ធសារវន្តនិង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតាមតំបន់ទេសចរ ណ៍ជាតិចំនួន៣០កន្លែង

        កម្មវិធីបានអនុវត្តពីឆ្នាំ២០១៦-២០២០ ដោយចំណាយសរុបគឺ៣០ លាន លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ