វៀតណាមសកម្មចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន

វៀតណាមសកម្មចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Vu Huy Hoang (VOV)

        Vovworld-ចុងឆ្នាំ២០១៥នេះ វៀតណាមនឹងចូលរួមសហគមន៍សេដ្ឋកិច្ច​
អាស៊ាន។ ​រាល់ឱកាសនិងការសាកល្បងចំពោះអង្គភាពអាជីវកម្មវៀតណាម​ចំពោះ
ខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម​លោក Vu
Huy Hoang ឆ្លើយប្រជាជនក្នុងនាទីប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយសំនួរ។ លោក Vu Huy
Hoang បានឲ្យដឹងថា តាមការបញ្ជាណែនាំរបស់រដ្ឋាភិបាលក្នុង​ឆ្នាំ​២០១៥និងប៉ុន្មាន
ឆ្នាំបន្តខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមាន​សុពលភាពនោះការងារឃោសនា
គឺសំខាន់ណាស់ ការផ្គត់ផ្គងព័ត៌មាន ផ្លាស់ប្តូរ​នៅសិក្ខាសាលាឬរបៀបសហការផ្សព្វ
ផ្សាយច្បាប់ជាមួយក្រសួងយុត្តិធម៍សំដៅជួយឲ្យប្រជាជនមានលក្ខណៈស្គាល់
ព័ត៌មានអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពីនោះអាជីវកម្មឆ្លៀតប្រៀបខ្លាំងដែល
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាំមក។ រដ្ឋមន្ត្រី Vu Huy Hoang បានឲ្យដឹងថា៖

“ខ្លឹមសារសំខាន់របស់សហគមន៍អាស៊ានដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០១៥គឺសំរេចកិច្ចសន្យា
ស្ដីពីសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ នាំអាស៊ានឯកភាពអំពីទីផ្សារ​ទំនិញ​វិនិយោគ គិត
ដល់ពលករនៃប្រទេសនេះមានឱកាសធ្វើការនៅប្រទេស​ផ្សេងៗ។ ឥឡូវនេះវៀត
ណាមបានម្ចាស់ការនិងមានការទទួលខុសត្រូវ វៀត​ណាម​រួមជាមួយបណ្ដាប្រទេស
អាស៊ានសំរេចគោលមាគ៌ាពន្ធប្រព័ន្ធយន្តការ​គយ​ច្រកទ្វាតែមួយ កំពុងត្រៀមរៀបចំ
ប្រភពកំលាំងសំដៅអនុវត្តការទទួល​ខុស​ត្រូវកាតព្វកិច្ចខណៈសហគមន៍សេដ្ឋកិច្ច
អាស៊ានបានបង្កើត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ