វៀតណាមសកម្មរួមដៃដោះស្រាយការបាត់តូល្យភាពភេទពេលសម្រាលកូន
|
វៀតណាមសកម្មរួមដៃដោះស្រាយការបាត់តូល្យភាពភេទពេលសម្រាលកូន (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៨កញ្ញានៅទីក្រុងហាណូយ មជ្ឈឹមសមាគមកសិករវៀតណាមបានសហការជាមួយមូលនិធិចំនួនប្រជាជនអ.ស.ប (UNFPA) រៀបចំ
មីទ្ធីងដង្ហែក្បួន រួមដៃដោះស្រាយការបាត់តូល្យភាពភេទពេលសម្រាលកូន។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកVu Duc Dam បានចូលរួមពិធីនេះ។
តាមលោក Arthur Erken ប្រធានដំណាងមូលនិធិចំនួនប្រជាជនអ.ស.បប្រចាំ
នៅវៀតណាមបានឲ្យដឹងថានាបច្ចុប្បន្ន ដំបន់ទ្វីបអាស៊ីកំពុងខ្វះកុមារីប្រមាណ
១១៧លាននាក់ នេះជាផលវិបាកដោយស្ថានភាពប្រកាន់ភេទ។ លោក Arthur Erken បានលើកច្បាស់ថា៖
“បាតុភូតជ្រើសរើសភេទមុនពេលសម្រាលកូនបានក្លាយទៅជាធ្ងន់ធ្ងរដោយសារបណ្ដាតំលៃប្រពៃណីក្នុងគ្រួសារ ពិសេសគឺប្រព័ន្ធក្រួសារត្រកូលខាងឪពុកក៏ដូចជាខ្វះសិទ្ធិសំរេចរបស់នារីអំពីហិរញ្ញវត្ថុនិងសង្គម។ កុមារាឬកុមារីសុទ្ធតែសក្តិសមបានទទួលសេចក្តីស្រលាញ់ឱកាសនិងសិទ្ធិសមភាពក្នុងជីវិត
ខ្លួន៕”