វៀតណាម​ស្ថិត​ក្នុង​ចំណោមប្រទេសអភិវឌ្ឍន៍​ថាមពល​ស្អាត​

(VOVWORLD) - ក្នុងចំណោមប្រទេសទាំង ៥០នៅលើពិភពលោកដែលសម្រេចបានកំណើនវាយោអគ្គិសនី និងអគ្គិសនីពន្លឺព្រះអាទិត្យយ៉ាងឆាប់រហ័សបំផុតនោះ  វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៧ ដែលបានជាប់ឈ្មោះក្នុងបញ្ជីនេះជាលើកដំបូង។
វៀតណាម​ស្ថិត​ក្នុង​ចំណោមប្រទេសអភិវឌ្ឍន៍​ថាមពល​ស្អាត​ - ảnh 1កោះ Da Tay - ប្រព័ន្ធបន្ទះស្រូបពន្លឺព្រះអាទិត្យ (រូបថត៖ VOV)

ក្នុងចំណោមប្រទេសទាំង ៥០នៅលើពិភពលោកដែលសម្រេចបានកំណើនវាយោអគ្គិសនី និងអគ្គិសនីពន្លឺព្រះអាទិត្យយ៉ាងឆាប់រហ័សបំផុតនោះ  វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៧ ដែលបានជាប់ឈ្មោះក្នុងបញ្ជីនេះជាលើកដំបូង។

ព័ត៌មាននេះត្រូវបានដាក់បញ្ជូលទៅក្នុងរបាយការណ៍ថ្មីៗបំផុត ដែលត្រូវបានអង្គការ Ember ប្រកាសនាពេលថ្មីៗនេះ។ នេះគឺជាអង្គការសិក្សាស្រាវជ្រាវដោយឯករាជ្យ មិនរកកម្រៃ ហើយមានមូលដ្ឋាននៅចក្រភពអង់គ្លេសជាមួយគោលបំណងជំរុញពិភពលោកផ្ទេរប្ដូរពីថាមពលធ្យូងថ្មទៅជាថាមពលស្អាតវិញ។

យោងតាម Ember បានឲ្យដឹងថាវៀតណាមមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់អំពីការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ និងវាយោអគ្គិសនី។ វៀតណាម រួមជាមួយហូឡង់ និងអូស្ត្រាលី គឺជាប្រទេសទាំង ៣ ដែលបានផ្ទេរប្ដូរជាង ៨ % នៃតម្រូវការប្រភពអគ្គិសនីសរុបពីប្រភពហ្វូស៊ីលទៅជាវាយោអគ្គិសនី និងពន្លឺព្រះអាទិត្យក្នុងរយៈពេលត្រឹមតែពីរឆ្នាំកន្លងទៅប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២១ ទិន្នផលអគ្គិសនីពីថាមពលព្រះអាទិត្យរបស់វៀតណាមបានកើន ៣៣៧% ស្មើនឹង ១៧ TWH ដោយនាំវៀតណាមឲ្យក្លាយទៅជាប្រទេសផលិតថាមពលពីពន្លឺព្រះអាទិត្យធំជាងគេទី ១០ នៅលើពិភពលោក ហើយជាប្រទេសតែមួយគត់នៅអាស៊ី ដែលបរិមាណថាមពលអគ្គិសនីកើនឡើងពីពន្លឺព្រះអាទិត្យមានកម្រិតហួសពីតម្រូវការបន្ថែមក្នុងឆ្នាំ ២០២១។ ផលិតភាពអគ្គិសនីសរុបពីវាយោអគ្គិសនី និងពន្លឺព្រះអាទិត្យរបស់វៀតណាមនាដំណាច់ឆ្នាំ ២០២១ បានកើន ៤ ដងបើប្រៀបធៀបនឹងឆ្នាំ ២០១៩។

ចំណែកឯគេហទំព័រ Nikkei Assia បានសង្កត់ធ្ងន់ពីការអភិវឌ្ឍដ៏ អស្ចារ្យរបស់ប្រទេសវៀតណាមអំពីវាយោអគ្គិសនីដោយមានចំណងជើងថា វាយោអគ្គិសនីនៅសមុទ្ររបស់វៀតណាមសម្រេចបានផលិតភាពជាកំណត់ត្រាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ