វៀតណាមស្ថិតក្នុងបញ្ជីប្រទេសទាំង ៧ ដែលមានសកម្មភាព​សេដ្ឋកិច្ច​ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - កាសែត Financial Times (អង់គ្លេស) កាលពីថ្ងៃទី ២៦ ខែកញ្ញា បានចុះផ្សាយអត្ថបទសរសេរវិភាគអំពីក្រុម "អច្ឆរិយៈសេដ្ឋកិច្ចពិភពលោកទាំង ៧ " ក្នុងនោះមានវៀតណាមផងដែរ។
វៀតណាមស្ថិតក្នុងបញ្ជីប្រទេសទាំង ៧  ដែលមានសកម្មភាព​សេដ្ឋកិច្ច​ប្រកបដោយប្រសិទ្ធភាព - ảnh 1សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៧,២% នៅឆ្នាំនេះ (រូបភាព៖ VNA)

បណ្តាញ bangkokpost.com នាពេលថ្មីៗនេះបានចេញផ្សាយអត្ថបទសរសេរមួយដែលមានចំណងជើងថា "Towering above the rest" ដោយសង្កត់ធ្ងន់ថានៅក្នុងបរិបទពិភពលោកមាន ការព្រួយបារម្ភអំពីអតិផរណា និងអត្រាការប្រាក់កើនឡើង វៀតណាមបានលេចចេញជាចំណុចភ្លឺសេដ្ឋកិច្ចដ៏កម្រជាមួយនឹងល្បឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) មានស្ថិរភាព ហើយជា "ទឹកដីនៃក្ដីសន្យា" សម្រាប់វិនិយោគិន។ កាសែត Financial Times (អង់គ្លេស) កាលពីថ្ងៃទី ២៦ ខែកញ្ញា បានចុះផ្សាយអត្ថបទសរសេរវិភាគអំពីក្រុម "អច្ឆរិយៈសេដ្ឋកិច្ចពិភពលោកទាំង ៧ " ក្នុងនោះមានវៀតណាមផងដែរ។ អត្ថបទសរសេរនេះបានបញ្ជាក់ថា មិនគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលវៀតណាមស្ថិតក្នុងបញ្ជីប្រទេសទាំង ៧ ដែលមានសកម្មភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ហើយចាត់ទុកថានេះជាសក្ខីភាពលេចធ្លោដែលសរឲ្យឃើញថា រាល់គោលនយោបាយរបស់រដ្ឋាភិបាលកំពុងពង្រីកប្រសិទ្ធភាព។

រាល់ការវាយតម្លៃពោលខាងលើសុទ្ធតែមកពីការវាយតម្លៃរបស់អង្គការសេដ្ឋកិច្ច-ហិរញ្ញវត្ថុដែលមានកិត្យានុភាពអំពីស្ថានការណ៍សេដ្ឋកិច្ចវៀតណាមនាពេលថ្មីៗនេះ។ ការព្យាករណ៍យថាទស្សន៍សេដ្ឋកិច្ចរយៈពេលខ្លីសុទ្ធតែបានវាយតម្លៃយ៉ាងវិជ្ជមានអំពីវៀតណាម ហើយបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចវៀតណាមមានឱកាសឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អនាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏បានវាយផងដែរថា វៀតណាមក៏ជួបប្រទះនឹងឧបសគ្គដោយសារកំណើនសេដ្ឋកិច្ចពិភពលោកបន្ថយល្បឿន ហេតុដូច្នេះហើយ វៀតណាមចាំបាច់ត្រូវតាក់តែងគោលនយោបាយប្រកបដោយភាពបត់បែន និងសម្របខ្លួនទៅនឹងវិធានការច្បាស់លាស់យ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ