វៀតណាមសន្យាបន្តសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន

(VOVWORLD) - គណៈកម្មាធិការទទួលបន្ទុកបញ្ហាវប្បធម៌មនុស្សធម៌និងសង្គមកិច្ច (គណៈកម្មាធិការទី ៣) ចំណុះមហាសន្និបាត អ.ស.ប. នាថ្ងៃទី ១ វិច្ឆិកា បានរៀបចំសម័យពិភាក្សារួមស្តីពីរបាយការណ៍របស់អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកជនអន្តោប្រវេសន៍  (UNHCR) បញ្ហាទាក់ទិនដល់ជនភៀសខ្លួន ជនចំណាកស្រុក ជនបាត់បង់លំនៅដ្ឋាននិងបញ្ហាមនុស្សធម៌។
វៀតណាមសន្យាបន្តសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន - ảnh 1 វៀតណាមសន្យាបន្តសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន

(VOVworld) – គណៈកម្មាធិការទទួលបន្ទុកបញ្ហាវប្បធម៌មនុស្សធម៌និងសង្គមកិច្ច (គណៈកម្មាធិការទី ៣) ចំណុះមហាសន្និបាត អ.ស.ប. នាថ្ងៃទី ១ វិច្ឆិកា បានរៀបចំសម័យពិភាក្សារួមស្តីពីរបាយការណ៍របស់អគ្គស្នងការ អ.ស.ប. ទទួលបន្ទុក ជនអន្តោប្រវេសន៍  (UNHCR) បញ្ហាទាក់ទិនដល់ជនភៀសខ្លួន ជនចំណាកស្រុក ជនបាត់បង់លំនៅដ្ឋាននិងបញ្ហាមនុស្សធម៌។ ថ្លែងមតិនៅទីនេះ អនុប្រធានគណៈ ប្រតិភូវៀតណាមប្រចាំនៅ អ.ស.ប. ឯកអគ្គរដ្ឋទូត Pham Thi Kim Anh បានអះអាងថា៖ បញ្ហាភៀសខ្លួនគឺជាការសាកល្បងដែលប្រទេសទាំងឡាយលើពិភពលោកកំពុងប្រឈមមុខ។ បញ្ហានេះទាក់ទិនយ៉ាងស្អិតរមួតដល់សន្តិភាពសន្តិសុខនិងសិទ្ធិមនុស្ស ដូច្នេះ គប្បីមានដំណោះស្រាយក្នុងរយៈពេលយូរអង្វែងសំរាប់បញ្ហានេះ។ លោកស្រី Pham Thi Kim Anh ក៏បានសង្កត់ធ្ងន់ទៀតថា៖ មុខសញ្ញាងាយរងគ្រោះបំផុតក្នុងរលក ជនចំណាកស្រុកគឺនារីនិងកុមារ។ ហើយគេនឹងងាយក្លាយទៅជាជនរងគ្រោះនៃ ការជួញដូរមនុស្សខុសច្បាប់។ ដោយហេតុនេះសហគមន៍អន្តរជាតិគប្បីការពារនិងផ្គត់ ផ្គង់ឲ្យគេស្បៀងអាហារថ្នាំសង្កូវទឹកសាបនិងលំនៅដ្ឋាន។ ការអនុវត្តសេចក្តីថ្លែងការ ណ៍ទីក្រុង New York ស្តីអំពីជនអន្តោប្រវេសន៍និងជនចំណាកស្រុកនឹងជួយដាក់ឲ្យដំណើរការកិច្ចសន្យា។ វៀតណាមសន្យានឹងបន្តសហប្រតិបត្តិការជាមួយសហគមន៍ អន្តរជាតិដើម្បីរួមដៃដោះស្រាយការសាកល្បងលើបញ្ហាជនភៀសខ្លួន៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ