វៀតណាមសន្យារួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
|
វៀតណាមសន្យារួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ |
(VOVworld)-វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដើម ដំបូងចំនួន៣លើពិភពលោក បានសម្រេចរបាយការណ៍បច្ចុប្បន្នកម្មរយៈពេល ២ឆ្នាំម្តង សម្រាប់អនុសញ្ញាក្របខ័ណ្ឌនៃអ.ស.បស្តីពីបំរ៉ែបំរួលអាកាសធាតុ ដែលបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ លោកPham Van Tan អនុប្រធាននាយកដ្ឋានឧតុនិយមនិងបំរ៉ែបំរួលអាកាសធាតុ នៃក្រសួងធនធាន និងបរិស្ថានបានឲ្យដឹងថា៖ ឆ្នាំ២០១៥ជាឆ្នាំសម្រាចការចរចារកសាង កិច្ចព្រម ព្រៀងគតិយុត្តិសកលស្តីពីបំរ៉ែបំរួលអាកាសធាតុ។
“ក្រសួងធនធាននិងបរិស្ថានត្រូវបាននាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចរួម ជាមួយក្រសួងផ្នែកនានាកសាងគំរោងផ្តល់មតិ។ គំរោងនេះ នឹងមានការរួមចំណែកអំពីការកាត់បន្ថយឧស្ម័ន្ធផ្ទះកញ្ជក់ និងសម្របទៅនឹងបំរ៉ែបំរួលអាកាស ធាតុ។ នេះជាការរួមចំណែកជាក់ស្តែងរបស់វៀតណាម ក្នុងកិច្ចការប្រឆាំងនឹង បំរ៉ែបំរួលអាកាសធាតុសកល”៕