វៀតណាមស្វែងរកឱកាសនាំចេញនៅពិព័រណ៍ពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក
(VOVWORLD) -អញ្ជើញចូលរួមក្នុងពិព័រណ៍នេះ គណៈប្រតិភូវៀតណាមរូមមានសហគ្រាសចំនួន ៨ អង្គភាព ដែលបានផ្សព្វផ្សាយផលិតផលដែលមានប្រៀបខ្លាំងដូចជា៖ កាហ្វេ អង្ករ តម្បាញកាត់ដេរវាយនភណ្ឌនិងសម្ភារៈសំណង់។
ស្តង់ទំនិញរបស់វៀតណាមនៅពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអាហ្វ្រិក SAITEX ២០១៨ |
នាថ្ងៃទី ២៤ មិថុនា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអាហ្វ្រិក SAITEX ២០១៨ត្រូវបានបើកនៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង។ អញ្ជើញចូលរួមក្នុងពិព័រណ៍នេះ គណៈប្រតិភូវៀតណាមរូមមានសហគ្រាសចំនួន ៨ អង្គភាព ដែលបានផ្សព្វផ្សាយផលិតផលដែលមានប្រៀបខ្លាំងដូចជា៖ កាហ្វេ អង្ករ តម្បាញកាត់ដេរវាយនភណ្ឌនិងសម្ភារៈសំណង់។ សហគ្រាសវៀតណាមចូលរួមព្រឹត្តិការណ៍នេះគឺដើម្បីរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងរវាងវៀតណាម និង អាហ្វ្រិកខាងត្បូង។
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអាហ្វ្រិក SAITEX ឆ្នាំនេះទាក់ទាញបានការចូលរួមរបស់សហគ្រាសជិត ៤០០ អង្គភាព មកពីប្រទេសចំនួន ៣៦ ផងដែរ៕