វៀតណាមហ្វីលីពីននិងអាមេរិកប្រឆាំងជំទាស់សកម្មភាពរបស់ចិនដែលកំពុងធ្វើឲ្យស្មុគស្មាញស្ថានភាពសមុទ្រខាងកើត។

វៀតណាមហ្វីលីពីននិងអាមេរិកប្រឆាំងជំទាស់សកម្មភាពរបស់ចិនដែលកំពុងធ្វើឲ្យស្មុគស្មាញស្ថានភាពសមុទ្រខាងកើត។ - ảnh 1
រាល់សកម្មភាពពោលខាងលើរបស់ភាគីចិនគឺមិនស្របច្បាប់និងមោឃៈ (VOV)

        Vovworld-នាពេលជិតៗនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ប្រជាជនខេត្ត Hainan ចិនបានអនុម័តលើពង្រាងធ្វើវិសោធនកម្មវិធានការអនុវត្តច្បាប់នេសាទ​ត្រី​សាធារណៈរដ្ឋប្រជាមានិតចិននៃខេត្ត Hainan និងចូលជាធរមានចាប់ពីថ្ងៃទី​១មករា​
ឆ្នាំ២០១៤។ នាថ្ងៃទី២៤ធ្នូឆ្នាំ២០១៣ ក្រសួងកសិកម្មចិនបានចេញផ្សាយ​សេចក្តី
ប្រកាសអំពីរយៈពេលបញ្ចប់សកម្មភាពនេសាទត្រីដោយបណ្ដាញនៅដំបន់មួយ
ចំនួនចំណុះអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាង
កើតជាដើម។

        វៀតណាមហ្វីលីពីននិងអាមេរិកបានមានប្រតិកម្មចំពោះសកម្មភាពទាំងនេះ​
របស់ចិន។ នាថ្ងៃទី១០មករាឆ្នាំ២០១៤ ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានអំពី​
ប្រតិកម្ម​របស់វៀតណាមចំពោះរាល់សកម្មភាពពោលខាងលើរបស់ភាគីចិន អ្នក​នាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi បានលើកច្បាស់​
ថា រាល់សកម្មភាពពោលខាងលើរបស់ភាគីចិនគឺមិនស្របច្បាប់និងមោឃៈ រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំង​
ពីរ Hoang Sa និង Truong Sa សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់​វៀត
ណាម​នៅ​សមុទ្រខាងកើតតាមអនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់​សមុទ្រ
១៩៨២ (UNCLOS 1982) មិនសមស្របនឹងកិច្ចព្រមព្រៀងអំពី​គោលការណ៍​​សារវ័ន្ត​បញ្ជាដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន ដើរ​ផ្ទុយនឹងស្មារតី
សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)​រវាងអាស៊ាននិងចិន។ វៀតណាមសំណូមពរចិនលុបចោលរាល់​ការងារ​ខុសឆ្គង
ទាំងនោះ រួមចំណែកជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាពស្ថិរភាព​នៅ​ដំបន់។

        ក្នុងសេចក្តីប្រកាសនាថ្ងៃទី១០មករា ក្រសួងការបរទេសហ្វីលីពីនបាន​
សំណូមពរ​ភាគីចិន ធ្វើឲ្យច្បាស់ភ្លាមមួយរំពេចការកំណត់ថ្មីអំពីនេសាទត្រី​ដោយ​ក្រុមប្រឹក្សាប្រជាជនខេត្ត Hainan នាំចេញ។

        មុននោះនាថ្ងៃទី៩មករា ក្រសួងការបរទេសអាមេរិកក៏ឡើងសម្លេងប្រឆាំង​
ជំទាស់និងចាត់ទុកថា ការដែលចិនអនុវត្តវិធានការរារាំងនេសាទត្រីនៅសមុទ្រ​ខាងកើតជាការងារមានចរិតលក្ខណៈរករឿងនិងជាសកម្មភាពគ្រោះថ្នាក់មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ