វៀតណាមអនុវត្តយ៉ាងមឹងម៉ាត់កិច្ចសន្យាជាមួយ WTO និងខំប្រឹងប្រែងកែលំអរបរិយាកាសអាជីវកម្ម។

វៀតណាមអនុវត្តយ៉ាងមឹងម៉ាត់កិច្ចសន្យាជាមួយ WTO និងខំប្រឹងប្រែងកែលំអរបរិយាកាសអាជីវកម្ម។ - ảnh 1
វៀតណាមអនុវត្តយ៉ាងមឹងម៉ាត់កិច្ចសន្យាជាមួយ WTO និងខំប្រឹងប្រែងកែលំអរបរិយាកាសអាជីវកម្ម។ (vietnamplus)



        Vovworld-វៀតណាមអនុវត្តយ៉ាងមឹងម៉ាត់រាល់កិច្ចសន្យាដែលបាននាំចេញ
ក្នុង​ពេល​ចូលរួម អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកំពុងខំប្រឹងប្រែង
ដោយ​ឥតឈប់ឈរកែលំអរបរិយាកាសអាជីវកម្ម។ ​នេះជាការអះអាងរបស់
អនុរដ្ឋមន្ត្រី​ក្រសួងឧស្សាហ-ពាណិជ្ជកម្ម Tran Quoc Khanh ប្រធានគណៈប្រតិភូ
វៀតណាម​នៅសម័យប្រជុំពិនិត្យគោលនយោបាយពាណិជ្ជកម្ម (TPR) ជាលើក
ដំបូង​របស់​វៀតណាមក្នុង WTO ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់១៩
កញ្ញានៅទីក្រុង Geneva ស្វីស។​ អនុរដ្ឋមន្ត្រី Tran Quoc Khanh បានសង្កត់ធ្ងន់ថា
ដោយមិនអើពើ​ដល់ការលំបាកដោយវិបត្តិហិរញ្ញវត្ថុ-សេដ្ឋកិច្ចសកលលោក​បណ្ដា
កិច្ចសន្យា​របស់​វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មបហុភាគីនៅតែខ្លាំងក្លានិង
ជាងពេលណាទាំងអស់វៀតណាមចង់ឲ្យសន្និសីទរដ្ឋមន្ត្រី WTO លើកទី៩នៅ
Bali ឥណ្ឌុនេស៊ីនាខែធ្នូ​ខាងមុខនឹងទទួលបានជោគជ័យ។

        អនុរដ្ឋមន្ត្រី Tran Quoc Khanh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម​កំណត់​
ការចូលរួម WTO មិនត្រឹមតែបញ្ចប់របស់ដំណើរការមួយទេ​ ថែមទាំងជា​មូលដ្ឋាន
ថ្មីមួយសំដៅបន្តកំណែទម្រង់ក្នុងប្រទេសទៀតផង។ ប្រទេសទ្វីប​អាស៊ី​និង​ទ្វីបអឺរ៉ុប
ជាច្រើនបានទទួលស្គាល់ ជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងពេញ​លេញ​របស់វៀតណាម
សមស្របនឹងការកំណត់របស់ WTO៕

ប្រតិកម្មទៅវិញ

ផ្សេងៗ