|
គណះប្រតិភូវៀតណាមនៅសន្និសីទចលនាមិនចូលបក្សសម្ព័ន្ធ( រូបថត៖Internet) |
សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសបណ្តប្រទេសជាសមាជិកចលនាមិនចូល
បក្សសម្ព័ន្ធ បានប្រព្រិត្តទៅនៅអេហ្ស៊ីបចាប់ពីថ្ងៃទី៧ដល់ទី១០ឧសភាដោយមាន
ការចូលរួម របស់គណះប្រតិភូចំនួនជាង ១៣០។នេះជាសន្និសីទត្រៀមរៀបចំឲ្យ
សន្និសីទជាន់ ខ្ពស់ចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៦នៅអ៊ីរ៉ង់នាខែសីហាខាង
មុខ។សន្និសីទ បានអនុម័តលើឯកសារសំខាន់ជាច្រើន។
ថ្លែងមតិនៅក្នុងសន្និសីទអនុរដ្ឋមន្រ្តីការបរទេសវៀតណាម Le Luong Minh
បានចាត់ទុកថា៖ បណ្តាប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធត្រូវការ
បង្កើនសាមគ្គីភាពដោយឈរលើមូលដ្ឋានបណ្តាគោលការណ៏ប៉ងឌុងគោលការណ៏
របស់ រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិនឹងច្បាប់អន្តរជាតិព្រមទាំងដោះស្រាយ
ដោយ សន្តិវិធីបណ្តាជំលោះរវាងភាគីនានាដោយឈរលើមូលដ្ឋានគោរព ឯករាជអធិបតេយ្យភាពជាតិ រួមរស់សន្តិភាព។ នេះជាផែនគ្រឹះដើម្បីបង្កើនតួរនាទីនឹង
សម្លេង របស់ចលនាមិនចូលបក្សសម្ព័ន្ធក្នុងការដោះស្រាយបណ្តាបញ្ហាអន្តរជាតិ។
អនុរដ្ឋ មន្រ្តីការបរទេស Le Luong Minh អះអាងថា៖វៀតណាមសន្យាជំរុញបណ្តា គោលការណ៏ជាមូលដ្ឋានរបស់រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិនឹងច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញា ច្បាប់សមុទ្រអង្គការសហប្រជាជាតិឆ្នាំ១៩៨២នឹង សេចក្តីថ្លែងការណ៏របស់អាស៊ានឆ្នាំ១៩៩២ស្តីអំពីសមុទ្រខាងកើតសំដៅស្វែងរក ដំណោះស្រាយសន្តិភាពសំរាប់បណ្តាជំលោះអំពីអធិបតេយ្យភាពនឹងដែនសមុទ្រ
នៅលើសមុទ្រខាងកើត។
នៅខាងក្រៅសន្និសីទ អនុរដ្ឋមន្រ្តីLe Luong Minh បាន មានការជួបប្រាស្រ័យ
ជាមួយរដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសស៊ៃប៊ី សាធារណះរដ្ឋ ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ អាហ្វហ្គានីស្ថាន កាហ្សាស្ថាន ហ្កាណា អនុរដ្ឋមន្រ្តី ការបរទេស
បណ្តាប្រទេស Ecuado Tanzania នឹងប្រធានគណះប្រតិភូឯកអគ្គរដ្ឋទូតបណ្តា
ប្រទេសចិន ប៉េរូ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ចែករំលែក ព័ត៍មាននឹងទស្សនះ
អំពីបណ្តាបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា៕