វៀតណាម-អាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន
VINH PHONG -  
(VOVWORLD) /  
|
វៀតណាម-អាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន (VOV) |
Vovworld-ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគណៈកម្មាធិការបញ្ជារដ្ឋអំពីកម្មវិធីសកម្មភាពជាតិជំនះពុះពារលើផលវិបាកដោយ
គ្រាប់បែកមីនក្រោយសង្គ្រាមវៀតណាមនិងក្រសួងការបរទេសអាមេរិកស្ដីពី
កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយ
សង្គ្រាមនៅវៀតណាមបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ធ្នូនៅទីក្រុងហាណូយ។ នេះជាអនុស្សារណៈយោគយល់គ្នាដើមដំបូងស្ដីពីកិច្ចសហប្រតិបត្តិការជំនះពុះពារ
លើផលវិបាកដោយគ្រាប់បែកមីនរវាងរដ្ឋាភិបាលទាំងពីរមានអត្ថន័យដ៏សែន
សំខាន់ខណៈដែលប្រទេសទាំងពីរទើបនឹងបានចេញសេចក្តីថ្លែងការណ៍រួមអំពី
ការបង្កើតទំនាក់ទំនងដៃគុរលើគ្រប់វិស័យ។ ថ្លែងមតិនៅពិធីចុះហត្ថលេខា អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Bui Hong
Linh បានចាត់ទុកថា៖
“អនុស្សារណៈយោគយល់គ្នាសំដៅបង្កើតយន្តការយូរអង្វែងមួយសំដៅបង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៍រវាងវៀតណាមនិងអាមេរិកដើម្បីជំនះពុះពារ
លើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម។ យើងខ្ញុំសង្ឃឹមថា ក្នុងរយៈពេល
ខាងមុខ វៀតណាមនិងអាមេរិកបន្តរួមគ្នាផ្លាស់ប្តូរកសាងផែនការមួយសកម្មភាពជាក់ស្ដែងប្រសិទ្ធភាពយូរអង្វែងដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីននៅ
វៀតណាម។”
រីឯ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក David Shear បានចាត់ទុក
ថា៖
“ការដែលចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះរវាងវៀតណាម
និងអាមេរិកជាជំហានសំខាន់មួយក្នុងការអនុវត្តទស្សនវិស័យរួមរបស់ថ្នាក់ដឹកនាំ
ប្រទេសទាំងពីរ សំដៅឆ្លងផុតពីបញ្ហាដែលសង្គ្រាមបន្សល់ទុកមក។ ពិធីចុះ
ហត្ថលេខាថ្ងៃនេះនឹងបង្កើតក្របខ័ណ្ឌទ្វេភាគីអង្វែងកាលសំរាប់កិច្ចសហប្រតិបត្តិ
ការមនុស្សធម៍អំពីសកម្មភាពគ្រាប់បែកមីនរវាងអាមេរិកនិងវៀតណាម៕”
VINH PHONG
-VOVWORLD