វេទិកាជាន់ខ្ពស់អំពីបច្ចេកវិទ្យាសារព័ត៍មាន -ផ្សព្វផ្សាយ​វៀតណាម២០១២

(VOV WORLD)_ វេទិកាជាន់ខ្ពស់អំពី បច្ចេកវិទ្យាសារព័ត៍មាន -ផ្សព្វផ្សាយ​វៀត ណាម 2012 ដោយប្រធានបទ៖ “បច្ចេកវិទ្យាសារព័ត៍មាន -ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់ ហេដ្ឋារចនាសម្ព័ន្ធជាតិ” ត្រូវបានបើក នាព្រឹកថ្ងៃទី ២៦ ​មិថុនា ​នៅ​ទីក្រុងហាណូយ 
ដោយមានការ​ចូលរួមរបស់ដំណាងចំនួន ៥០០នាក់ នៅក្នុងនិងក្រៅប្រទេស។ វេទិកា លើកនេះបានពិភាក្សា អំពីយុទ្ធសាស្ត្រ បណ្ដាដំណោះស្រាយដើម្បីទំនើបភាវូបនីយកម្ម
ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ តាមនិន្នាការរបស់ពិភពលោក គឺកសាង ហេដ្ឋារចនាសម្ព័ន្ធ
ប្រាជ្ញា ដោយផ្អែកទៅលើ មូលដ្ឋាន អនុវត្តបច្ចេកវិទ្យាសារព័តមាន -ផ្សព្វផ្សាយ។

វេទិកាជាន់ខ្ពស់អំពីបច្ចេកវិទ្យាសារព័ត៍មាន -ផ្សព្វផ្សាយ​វៀតណាម២០១២ - ảnh 1
វេទិកាជាន់ខ្ពស់អំពី បច្ចេកវិទ្យាសារព័ត៍មាន -ផ្សព្វផ្សាយ​វៀត ណាម 2012 (http://dantri.com.vn)


          ថ្លែងមតិនៅវេទិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan ប្រធានគណះកម្មាធិការបច្ចេកវិទ្យាសារព័ត៍មានជាតិ បានអះអាងថា៖ ​បច្ចេក វិទ្យា សារព័ត៍មាន ផ្សព្វផ្សាយកាន់តែអះអាង ជាផ្នែកសេដ្ឋកិច្ចមុខព្រួញ របស់ប្រទេសជាតិ 
ពីមួយថ្ងៃទៅមួយថ្ងៃ ជាគ្រឹស្ថានសំខាន់ ក្នុងដំណើការ ​ឧស្សហូបនីយកម្ម ទំនើប
ភាវូបនីយកម្ម  ប្រទេសជាតិ។ នាឆ្នាំ ២០១១ ចំណូល​របស់ផ្នែកទាំងមូល  ទទួលបាន
ជិត ២១  ពាន់លានដុល្លាអាមេរិក។ ដើម្បីអនុវត្តបច្ចេកវិទ្យាសារព័ត៍មាន និងផ្សព្វផ្សាយ
ប្រកបដោយ​ប្រសិទ្ធភាពជាងទៀត ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ក្នុងរយះ ពេល ខាងមុខ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កតធ្ងន់ថា៖​

          “​ដំបូងបង្អស់ យើងត្រូវកសាងកម្មវិធីបណ្ដុះបណ្ដាល បំប៉ន់ កម្មាភិបាល​គ្រប់
គ្រង អំពីបច្ចេកវិទ្យាសារព័ត៍មានជាជំហានៗ។ យើងត្រូវការស្រាវជ្រាវ ​កំណត់ ថា  ផ្នែកនិមួយៗ ត្រូវការប៉ុន្មានភាគរយ អត្រាពលកររបស់ផ្នែកនោះ មានសញ្ញាប័ត្រ
ចំនួន២។ ទីមួយគឺសញ្ញាប័ត្រអំពីជំនាញ និងទីពីរគឺសញ្ញាប័ត្រអំពីបច្ចេកវិទ្យាសារ
ព័ត៍មាន។ ”

នារសៀលថ្ងៃនេះដែរ បន្ទាប់ពីកិច្ចប្រជុំពេញអង្គ វេទិកាបានពិភាក្សាតាមក្រុមៗ អំពី
ប្រធានបទចំនួន ដែលក្នុងនោះមាន ៖ កាត់បន្ថយស្ថានភាពស្ទះចរាចរ គ្រោះថ្នាក់​ចរាចរដោយបច្ចេកវិទ្យាសារព័ត៍មាន បច្ចេកវិទ្យាសារព័ត៍មានចំពោះការផ្លាស់ប្តូរថ្មី
ក្នុងការអប់រំ បណ្ដុះបណ្ដាល …ជាដើម៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ