វេទិការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពឆ្នាំ២០២២

(VOVWORLD) - ថ្លែងមតិនៅវេទិកានេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា ក្នុងដំណើរការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បក្សនិង រដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តួនាទីរបស់សមុទ្រ។ 
វេទិការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពឆ្នាំ២០២២ - ảnh 1ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ថ្លែងនៅវេទិកា។
(រូបថត៖ TTXVN)

នាថ្ងៃទី ១២ មិថុនា នៅទីក្រុង Phu Yen គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានដឹកនាំនិងសម្របសម្រួលជាមួយក្រសួងធនធាននិងបរិស្ថាន និងគណៈកម្មាធិការបក្សខេត្ត Phu Yen រៀបចំវេទិកា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពឆ្នាំ២០២២”។

ថ្លែងមតិនៅវេទិកានេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា ក្នុងដំណើរការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បក្សនិង រដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តួនាទីរបស់សមុទ្រ។ តាមនោះ គោលជំហរ និងគោលនយោបាយសំខាន់ៗស្ដីពីសមុទ្រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រ ត្រូវបានមជ្ឈិមពិចារណា និងចេញផ្សាយដើម្បីឯកភាពលើការរៀបចំអនុវត្ត។

ក្នុងអំឡុងពេលពិភាក្សា បណ្ដាប្រតិភូបានផ្តោតទៅលើការវាយតម្លៃ ស្រាយបំភ្លឺចំពោះការឃោសនា ចេញផ្សាយកម្មវិធី និងផែនការអនុវត្តសេចក្តីសម្រេចចិត្ត; វាយតម្លៃ ស្រាយបំភ្លឺចំពោះលទ្ធផលនៃការអនុវត្តគោលដៅនានាស្ដីពី៖ សូចនាករទូទៅអំពីសេដ្ឋកិច្ចសមុទ្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអភិវឌ្ឍន៍ធនធានមនុស្សសមុទ្រ ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ; ដំណោះស្រាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ក្នុងនោះមានវិស័យសំខាន់ៗចំនួន ៦ រួមមាន៖ ទេសចរណ៍ និងសេវាកម្មសមុទ្រ; សេដ្ឋកិច្ចនាវាចរណ៍; ការធ្វើអាជីវកម្ម ប្រេងឧស្ម័ន និងធនធានរ៉ែសមុទ្រផ្សេងទៀត; វារីវប្បកម្មនិងនេសាទ; ឧស្សាហកម្មឆ្នេរសមុទ្រ; ថាមពលកកើតឡើងវិញ និងវិស័យសេដ្ឋកិច្ចសមុទ្រថ្មីផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ