វេទិកាអង្គភាពអាជីវកម្មវៀតណាម 2012

វេទិកាអង្គភាពអាជីវកម្មវៀតណាម 2012  - ảnh 1
វេទិកា អង្គភាពអាជីវកម្មវៀតណាម 2012 (http://dvt.vn)

  វេទិកា អង្គភាពអាជីវកម្មវៀតណាម 2012 ដោយប្រធានបទ៖ “ពីស្ថិរភាព ​ដល់ ការស្ដាខឿនសេដ្ឋកិច្ចឡើងវិញ” ដែលប្រព្រឹត្តិទៅមុនពេល សន្និសីទក្រុមអ្នកពិគ្រោះ
យោបល់ ​បណ្ដាអ្នកផ្តល់ជំនួយ ពាក់កណ្ដាលឆ្នាំ 2012 បាន​ធ្វើឡើង នាព្រឹកថ្ងៃទី 29 ​ឧសភា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក
 Vu Van Ninh បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ 2012នេះ ​វៀតណាម​មាន​ គោល​ការណ៍  គ្រប់ គ្រង់អតិផរណានៅកំរិត 1 ខ្ទង់ រក្សារកំណើននៅកំរិត 6% …លៗ។ ​ប៉ុន្តែ  បណ្ដា គោល
ដៅ នេះ កំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ ​ឧបនាយករដ្ឋមន្ត្រី​​ Vu
Van Ninh បានថ្លេងថា៖​

“សំណូមពរដែលបានដាក់ចេញ អោយរដ្ឋាភិបាល ក្នុងរយះពេលខាងមុខនេះគឺ ត្រូវ
ប្រមូលផ្តុំដោះស្រាយបណ្ដាការលំបាកនាបច្ចុប្បន្ន ម្ចាស់ការបញ្ជាណែនាំ ទប់ស្កាត់
អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្រមូលផ្តុំដោះស្រាយការលំបាក បង្ក​លក្ខណះ ជំរុញការអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម ជំរុញយ៉ាងខ្លាំងការប្រើប្រាស់ទំនិញ ប៉ុន្តែ 
មិនធ្វើអោយអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអតិផរណាត្រឡប់មកវិញ។ ទន្ទឹម​នឹងនោះ  ធានាសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ ប្រកបដោយចីរភាព។នៅវេទិកា ឆ្នាំនេះ រដ្ឋាភិបាលវៀតណាមមានគោលបំណងចង់ទទួលបាន បណ្ដាការ​រួមមតិ ពីបណ្ដាអង្គភាពអាជិវកម្ម នៅក្នុង និងក្រៅប្រទេស ដើម្បីសុក្រិដ្ឋយន្តការគោល
នយោបាយជាជំហានៗ និងដាក់ចេញបណ្ដាដំណោះស្រាយមានប្រសិទ្ធភាព សំដៅ
អនុវត្ត បណ្ដាគោលដៅរបស់ឆ្នាំ 2012 និង បណ្ដាឆ្នាំបន្តទៀត ប្រកបដោយជោគជ័យ ។”

    នៅវេទិកា លោកស្រី Victoria Kwa Kwa nនាយិកា ធនាគារពិភពលោក  ប្រចាំនៅ វៀតណាម បានចាត់ទុកថា៖

“ការពិភាក្សា នៅវេទិកាអង្គភាពអាជីវកម្មវៀតណាមគឺចំពេលវេលា ពីព្រោះ វាបាន
សម្ដែងនូវកិច្ចសហប្រតិបត្តិការរវាង  ណ្ឌលសេដ្ឋកិច្ចរដ្ឋ ជាមួយមណ្ឌលឯកជន  ដោះស្រាយការជំពាក់ជំពិនចំពោះបណ្ដាមណ្ឌលសេដ្ឋកិច្ច។ បណ្ដាបញ្ហាដែលបាន លើកឡើងនៅវេទិកា ប្រមូលផ្តុំចូលក្នុងការបង្កលក្ខណះអោយកំណើន ។”

នៅវេទិកា បណ្ដាអ្នកជំនាញការបានពិភាក្សាជាមួយ រដ្ឋាភិបាលវៀតណាម​អំពី  បញ្ហា មួយចំនួន ដូចជា៖ ធនាគារ ទីផ្សារទុន ផលិតកម្មនិងចែកចាយ ពន្ធ…​ជាដើម៕



ប្រតិកម្មទៅវិញ

ផ្សេងៗ