វិទ្យុសំលេងវៀតណាមនិងគណះកម្មាធិការទំនាក់ទំនងមហាជនថៃបង្កើនកិច្ចសហប្រតិបត្តិការ។

​​​​​​​​​​​​​​                        

វិទ្យុសំលេងវៀតណាមនិងគណះកម្មាធិការទំនាក់ទំនងមហាជនថៃបង្កើនកិច្ចសហប្រតិបត្តិការ។ - ảnh 1
កិច្ចប្រជុំនៃគណះកម្មាធិការចម្រុះលើកទី៥រវាង វិទ្យុសំលេងវៀតណាមនិងគណះកម្មាធិការទំនាក់ទំនងមហាជនថៃ(រូបថត​Internet)

Vovworld-នាថ្ងៃទី៥មិនាកិច្ចប្រជុំនៃគណះកម្មាធិការចម្រុះលើកទី៥រវាងវិទ្យុសំលេង
វៀតណាមនិងគណះកម្មាធិការទំនាក់ទំនងមហាជនថៃបានធ្វើឡើងនៅមជ្ឈមណ្ឌល
ផ្សាយសំលេងជាតិលេខ៥៨ Quan Su ទីក្រុងហាណូយវៀតណាម។ថ្លែងមតិនៅទីនេះ
អគ្គនាយកវិទ្យុសំលេងវៀតណាមលោក Nguyen DangTienបានគូសបញ្ជាក់ដល់កិច្ច
សហប្រតិបត្តិការលើវិស័យព័ត៏មាន​ឃោសនារវាងភាគីទាំង២។លោក Nguyen Dang
Tienមានបំណងថា៖នាពេលខាងមុខភាគីទាំង២នឹងពិភាក្សាតទៅទៀតដើម្បីកិច្ច
សហប្រតិបត្តិការលើវិស័យផ្សាយសំលេងទូរទស្សន៍និងអិធឺណេតមានប្រសិទ្ឋភាព
ខ្ពស់ជាងទៀត។លោក Nguyen Dang Tienអោយដឹងថា៖“ ទំនាក់ទមនងរវាង គណះ
កម្មាធិការទំនាក់ទំនងមហាជនថៃជាមួយវិទ្យុសំលេងវៀតណាមត្រូវបានកសាងដោយ
ឈរលើគ្រឹះស្ថាននៃទំនាកទំនងរវាងប្រទេសទាំង២។យើងបានមានពិធីជួបធ្វើការចំនួន
៤លើកនិងលើកនេះជាពិធីជួបធ្វើការទី៥។ខ្ញុំជឿជាក់ថា៖ក្នុងឆ្នាំខាងមុខ​យើងនឹង
សហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយប្រសិទ្ឋភាពខ្ពស់ជាងទៀត   “។កិច្ចប្រជុំនៃគណះកម្មាធិការចម្រុះលើកទី៥រវាងវិទ្យុសំលេងវៀតណាមនិងគណះកម្មាធិ
ការទំនាក់ទំនងមហាជនថៃត្រូវបានដំណើរការក្រោមសហអធិបតីភាពរបស់អគ្គនាយក
រងវិទ្យុសំលេងវៀតលោក Vu Haiជាមួយអនុប្រធាន គណះកម្មាធិការទំនាក់ទំនងមហាជន
ថៃ លោកស្រីAmpawan Charoenkul ។ភាគីទាំង២បានឯកភាពថា៖ក្នុងឆ្នាំ២០១៣នេះភាគី
ទាំង២នឹងរួមអនុវត្តបណ្តាកម្មវិផ្សាយសំលេងនិងទូរទស្សន៍ដូចជា​៖សហគមន៍ជនវៀត
ណាមនៅថៃ​  របៀងសេដ្ឋកិច្ចខាងកើតលិច។ល។ភាគីទាំងនៅឯកភាពបង្កើនព័ត៏មានលើ
បណ្តាញ់អិនធឺណេត​និងអុវ​ត្តកម្មវិធីបណ្តុះបណ្តាលសំរាប់អ្នកនិពន្ឋនិងអ្នកយកព័ត៏នៃ
ប្រទេសទាំង២ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ