វិនិយោគិនជឿជាក់លើបរិយាកាសធ្វើអាជីវកម្ម និងការចាប់​ផ្តើមអាជីវកម្ម​វៀតណាម

(VOVWORLD) - ផ្នែក និងវិស័យជាច្រើនបានសម្រេចបានកំណើនខ្ពស់បើទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ -១៩ ក៏ដោយ ដែលអាចទាក់ទាញការវិនិយោគនាពេលខាងមុខនេះ។
វិនិយោគិនជឿជាក់លើបរិយាកាសធ្វើអាជីវកម្ម និងការចាប់​ផ្តើមអាជីវកម្ម​វៀតណាម - ảnh 1ជ្រុងមួយនៃទីក្រុងហូជីមិញ (ប្រភព៖ gmgvietnam.vn)

វៀតណាមបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ នៅពេលដែលមូលនិធីវិនិយោគសរុបនាបច្ចុប្បន្ននៅវៀតណាមបានកើនដល់ ៦០% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ក្នុងនោះភាគច្រើនជាប្រភពមូលនិធិ មកពីសិង្ហបុរី សហរដ្ឋអាមេរិក និងជប៉ុន។ ផ្នែក និងវិស័យជាច្រើនបានសម្រេចបានកំណើនខ្ពស់បើទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ -១៩ ក៏ដោយ ដែលអាចទាក់ទាញការវិនិយោគនាពេលខាងមុខនេះ។ យោងតាមរបាយការណ៍ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងវិនិយោគបច្ចេកវិទ្យាវៀតណាមរបស់ក្រសួងផែនការ និងវិនិយោគ ដែលទើបប្រកាសបានឲ្យដឹងថា៖ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងមិននឹកស្មានដល់ពីតម្រូវការប្រើប្រាស់នោះ វិស័យមួយចំនួនសម្រេចបានកំណើនខ្ពស់ដូចជា៖ សុខភាព ការអប់រំ និងការផ្លាស់ប្ដូរឌីជីថលក្នុងសហគ្រាស ជាមួយនឹងកម្រិតកំណើនគឺ ១០១៦% ៥២៦% និង ២០៥% នាឆ្នាំ ២០២១។ ប៉ុន្តែ ការទូទាត់ ពាណិជ្ជកម្មអេឡិចត្រូនិក និងហ្គេមអនឡាញនៅតែជាក្រុមផ្នែក ដែលទាក់ទាញទុនវិយោគច្រើនបំផុត ដោយសារមានសក្តានុពល និងយថាទស្សន៍ច្រើន។

ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចកំពុងបោះជំហានស្ដារឡើងវិញគួរឱ្យចាប់អារម្មណ៍នោះ ការខិតខំប្រឹងប្រែងរបស់សហគ្រិន សហគ្រាស ជាពិសេសគឺ សហគ្រិន សហគ្រាសចាប់ផ្ដើមអាជីវកម្ម ដោយឈរលើមូលដ្ឋាននៃគោលនយោបាយម៉ាក្រូ និងការជួយឧបត្ថម្ភទាន់ពេលវេលាពីរដ្ឋាភិបាលនោះ វិនិយោគិនជាច្រើនមានជំនឿជាក់ថា “វៀតណាមកំពុង ហើយនឹងរក្សាបានភាពទាក់ទាញចំពោះវិនិយោគិន ហើយនឹងក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ