វិនិយោគិនបរទេសកាន់តែយកចិត្តទុកដាក់ដល់ផ្នែកលក់រាយរបស់វៀតណាម
|
វិនិយោគិនបរទេសកាន់តែយកចិត្តទុកដាក់ដល់ផ្នែកលក់រាយរបស់វៀតណាម (VNA) |
(VOVworld) – តាមការវាយតំលៃនៃផ្នែកព្យាករណ៍វិភាគនិងពិគ្រោះយោបល់
ហានិភ័យ (EIU) ចំណុះសម្ព័ន្ធក្រុមហ៊ុន The Economist (អង់គ្លេស) ថា មជ្ឈដ្ឋាន
វិនិយោគិនបរទេសកាន់តែយកចិត្តទុកដាក់ដល់ផ្នែកលក់រាយរបស់វៀតណាម
ពីមួយថ្ងៃទៅមួយថ្ងៃតាមនោះសេចក្តីសម្រេចបើកសម្ពោធហាងនៃសម្ព័ន្ធក្រុម
ហ៊ុន Hennes&Mauritz (H&M) គឺជាឧទាហរណ៍ថ្មីបំផុត។ EIU ក៏បានព្យាករណ៍
ដែរថា៖ បណ្ដាក្រុមហ៊ុនបរទេសនឹងបន្តបើកទូលាយសកម្មភាពផលិតកម្ម-អាជី
វកម្មនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ មជ្ឈដ្ឋានវិនិយោគិនបរ
ទេសក៏សម្តែងនូវការយកចិត្តតុកដាក់ដល់បណ្ដាដៃគូវៀតណាមទៀតផង។
ជាឧទាហរណ៍សម្ព័ន្ធក្រុមហ៊ុនធ្វើអាជីវកម្មផ្សារទំនើបជប៉ុន Aeon នាពេលថ្មីៗ
នេះបានសម្រេចក្លាយ ទៅជាម្ចាស់ហ៊ុនយុទ្ធសាស្ត្រនៃចង្វាក់ផ្សារទំនើប Fivimart
និង Citimart។ តាមការព្យាករណ៍ កំរិតចំណាយនៃ អតិថិជនវៀតណាមអាចនឹង
កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អាស្រ័យដោយលក្ខណៈងាយ
ស្រួលខាងចំនួនប្រជាជន។ ក្រៅពីនោះ យថាទស្សន៍សកម្មខាងប្រាក់បៀវត្សន៍
របស់ប្រជាពលរដ្ឋក៏ជាកត្តាសំខាន់មួយដែលទាក់ទាញមជ្ឈដ្ឋានវិនិយោគិនផងដែរ៕