វាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាម

          (VOV)_” វៀតណាមត្រៀមរៀបចំខ្លឹមសារទាំងឡាយយ៉ាងម៉ត់ចត់។ IPU
 ​១៣២ ​នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបន្សល់ទុកមកនូវចំណាប់អា
រម្មណ៍​យ៉ាងជ្រាលជ្រៅ។” នេះគឺជាការអះអាងរបស់ប្រធាន IPU លោក Saber
 Choudhury នៅក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម ​លោក ​Nguyen
Sinh Hung នាថ្ងៃទី២៥ មិនា នៅទីក្រុងហាណូយ។

វាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាម - ảnh 1
ប្រធាន IPU លោក Saber Choudhury និងប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung


          លោក Saber Choudhury បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា​ចំពោះ
​ការងារ​ត្រៀមរៀបចំរបស់ប្រទេសម្ចាស់ផ្ទះ IPU ១៣២ ហើយសង្កត់ធ្ងន់​ថា៖ ​មហា
សន្និបាតលើកនេះមានអត្ថន័យ​ពិសេស ក្នុងកាលះទេសះ ដែល​ប្រទេសនានាកំពុង
ខំប្រឹងប្រែងទទួលអោយបានកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗ ស្ដីពីបណ្ដាប្រធាន
បទពិភាក្សានៅមហាសន្និបាត IPU ១៣២ ប្រធាន IPU បាន​ចាត់ទុកថា៖ បណ្ដាខ្លឹម
សារដ៏សម្បូរបែប និងជាក់ស្ដែង ទទួលបានការយកចិត្តទុកដាក់ពីប្រទេសទាំង
ឡាយ ដែលក្នុងនោះមាន​៖ បញ្ហាទឹក ​សន្តិសុខ និងច្បាប់អន្តរជាតិ…លៗ។

          តាមការពិនិត្យមើលរបស់អ្និយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅ
តំបន់នានាលើ​ពិភពលោកថា៖ មុននឹងមហាសន្និបាត IPU ១៣២ប្រព្រឹត្ត​ទៅនៅវៀត
ណាម ថ្នាក់ដឹកនាំ IPU នៃប្រទេសនានាសុទ្ធតែវាយតំលៃខ្ពស់ចំពោះ​ការងារត្រៀម
រៀបចំរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ អគ្គលេខាធិការ IPU ​លោក Martin
Chungong បានអះអាងថា៖

          “ យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការត្រៀមរៀបចំដ៏ម៉ត់ចត់ ​របស់ប្រ
ទេសម្ចាស់ផ្ទះវៀតណាម។ IPU លើកនេះជាឱកាសសំខាន់ ​ដើម្បី​វៀតណាមឧទ្ទេស
នាមជាមួយដំណាងនានាលើទូទាំងពិភពលោក អំពីជំហាន​អភិវឌ្ឍន៍ថ្មីរបស់វៀត
ណាម បណ្ដាជំហានក្នុងសកម្មភាពរដ្ឋសភានៅវៀតណាម…លៗ។”

   រីឯលោកស្រី Anda Filip ឯកអគ្គរដ្ឋទូត និងជាប្រធាន​នាយកដ្ឋាន​បន្ទុកទំនាក់​ទំនង​
កិច្ចការបរទេស និងបណ្ដាសមាជិកសភា IPU បានអះអាងថា៖

          “ ១០ឆ្នាំមុន ខ្ញុំបានមកដល់ហាណូយហើយ និងលើកនេះ ខ្ញុំចាប់​អារម្មណ៍យ៉ាង
ខ្លាំងចំពោះការអភិវឌ្ឍន៍របស់ទីក្រុង។ ការងារត្រៀម​រៀបចំរបស់វៀតណាមគឺល្អ
ណាស់។ ខ្ញុំជឿជាក់ថា IPU ១៣២នៅ​ហាណូយនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ