វិស័យកសិកម្មបង្កើនសមត្ថភាពបន្ស៉ាំជាមួយបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបទិវាបន្ធូរបន្ថយគ្រោះធម្មជាតិអន្តរជាតិ នាថ្ងៃទី១៣ តុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទស្ដីពីការគ្រប់គ្រងហានិភ័យ ដោយគ្រោះធម្មជាតិនិងបង្កើនសមត្ថភាពបន្ស៉ាំក្នុងវិស័យកសិកម្មជាមួយនឹង បម្រែបម្រួលអាកាសធាតុនៅវៀតណាម។ 
វិស័យកសិកម្មបង្កើនសមត្ថភាពបន្ស៉ាំជាមួយបម្រែបម្រួលអាកាសធាតុ - ảnh 1 ប្រជាកសិករថែទាំចម្ការទំពាំងបាយជូនៅខេត្ត Ninh Thuan (រូបថត៖ Duc Anh/VOV5)


ថ្លែងមតិប្រារព្ធសន្និសីទនេះ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានលើកច្បាស់ថា នាពេល កន្លងទៅ វៀតណាមបានទប់ទល់ជាជំហានៗប្រកបដោយប្រសិទ្ធភាពចំពោះមុខ ផលប៉ះពាល់ដោយគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ តាមរយៈការ លើកកំពស់សមត្ថភាពព្យាករណ៍និងព្រមានគ្រោះធម្មជាតិ ហើយបង្កើនការវិនិ យោគលើសំណងនានាដែលបម្រើផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន។ តាមលោក Trinh Dinh Dung ថា វៀតណាមនឹងបន្តផ្ដល់អាទិភាពសំរាប់ ការវិនិយោគ លើកកំពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាសំដៅលើកកំពស់ ប្រសិទ្ធភាពនៃការឃ្លាំមើល វាយតំលៃ ព្យាករណ៍គ្រោះធម្មជាតិកដ៏ដូចជាលើក កំពស់ប្រសិទ្ធភាពក្នុងការងារបញ្ជាណែនាំរបស់ស្ថាប័នគ្រប់គ្រងគ្រប់ជាន់ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ