សិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិកត្រូនិក

សិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិកត្រូនិក - ảnh 1
សិក្ខាសាលាជាតិ អំពីរដ្ឋា ភិបាលអេឡិកត្រូនិក(http://www.chaobuoisang.net)

នាព្រឹកថ្ងៃទី ២០ កក្កដា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ សិក្ខាសាលាជាតិ អំពីរដ្ឋា
ភិបាលអេឡិកត្រូនិក លើកទី ១០ ដោយមានប្រធានបទ៖ “អភិវឌ្ឍន៍ រដ្ឋាភិបាលអេឡិក
ត្រូនិក៖ តម្លាភាពខ្ពស់ជាង បំរើប្រជាជនល្អជាង” ។ របាយការណ៍ នៅសិក្ខាសាលាលើក
នេះ​ បានលើកច្បាស់ថា៖ ឆ្នាំ ២០១២ បន្តគូសសញ្ញា​​ការអភិវឌ្ឍន៍ក្នុងការ​អនុវត្ត​បច្ចេកវិទ្យា​សារព័ត៍មាន ចូលក្នុងបណ្ដាសកម្មភាពរដ្ឋបាល ក៏ដូចជា ការកសាងរដ្ឋាភិបាលអេឡិកត្រូ
និកនៅវៀតណាម។ ប្រការនេះ បានសម្ដែង តាមរយះបណ្ដាតួលេខ ដូចជា៖ បណ្ដាក្រសួង ​ស្ថាប័នចំនួន ៩៦,៦% មាន website របស់ខ្លួន ខេត្ត ទីក្រុងចំនួន ១០០% ​មានគេហទំព័រ​អេឡិកត្រូនិក…។ល។ ថ្លែងមតិនៅសិក្ខាសាលា រដ្ឋមន្ត្រីក្រសួង​ព័ត៍មាននិងផ្សព្វ​ផ្សាយវៀត​ណាម Nguyen Bac Son បានសង្កត់ធ្ងន់ថា៖

“ក្នុងការងារគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ បច្ចេកវិទ្យាសារព័ត៍មានកំពុងក្លាយទៅជាឧបករណ៍
មួយ ក្នុងចំណោមបណ្ដាឧបករណ៍ មានប្រសិទ្ធភាព ដែលជួយការងារគ្រប់គ្រង់ បញ្ជាណែ
នាំរបស់រដ្ឋាភិបាល ​ និងងាយស្រួល រួមចំណែកលើកកំពស់ប្រសិទ្ធភាព​នៃសកម្មភាព​របស់​ក្បាលម់ាស៊ីន រដ្ឋបាលនិងលើកកំពស់គុណភាពបំរើប្រជាជន។ ដូច្នេះ ការអនុវត្តបច្ចេក​វិទ្យាសារព័ត៍មាន ចូលក្នុងបណ្ដាសកម្មភាពរដ្ឋបាល ឬ អភិវឌ្ឍន៍ រដ្ឋាភិបាល អេឡិកត្រូនិក 
បាននិងកំពុងក្លាយទៅជា និន្នាការរួមរបស់វៀតណាម ក៏ដូចជាលើទូទាំងពិភពលោក៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ