សិក្ខាសាលាវិទ្យាសាស្ត្រសេដ្ឋកិច្ចជប៉ុននិងអាស៊ី

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនង
ការទូតរៀតណាម-ជប៉ុន នាថ្ងៃទី ១២ មិនា មជ្ឃមណ្ឌលសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
(VAPEC) បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “សេដ្ឋកិច្ចជប៉ុននិង អាស៊ី”នៅទីក្រុង
ហាណូយ។ គោលដៅនៃសិក្ខាសាលានេះគឺសំដៅបង្ករលក្ខណៈសំរាប់បណ្ដាអ្នក
ស្រាវជ្រាវ អាជីវករវៀតណាមទាក់ទងផ្ទាល់និងចែករំលែកបទពិសោធន៍ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជប៉ុន ក៏ដូចជា របស់ប្រទេសអាស៊ីមួយចំនួន ដែលរួម ចំណែកក្នុងការកសាងយុទ្ធសាស្ត្រ គោលនយោបាយអនុវត្តគោលមាគ៌ារពហុបែប
ពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ ថ្លែងមតិ ក្នុង
សិក្ខាសាលានេះ បណ្ឌិត Tran Van Tho មកពីមហាវិទ្យាល័យ Waseda (កូក្យូ ជប៉ុន)
បានចាត់ទុកថា៖ វៀតណាមត្រូវក្តាប់ជាប់ឱកាសធ្វើអាជីវកម្មថ្មីពីជប៉ុនបង្កើនលទ្ធិភាព
ប្រគួតប្រជែងនៃបណ្ដាផ្នែកឧស្សហកម្ម មុនពេល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី
ត្រូវបានអនុវត្ត៕

សិក្ខាសាលាវិទ្យាសាស្ត្រសេដ្ឋកិច្ចជប៉ុននិងអាស៊ី - ảnh 1
វៀតណាមត្រូវក្តាប់ជាប់ឱកាសធ្វើអាជីវកម្មថ្មីពីជប៉ុនបង្កើនលទ្ធិភាពប្រគួតប្រជែងនៃបណ្ដាផ្នែក
ឧស្សហកម្ម (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ