សិក្ខាសលាវិទ្យាសាស្ត្រអំពីការប្រយុទ្ធ Dien Bien Phu លើលំហអាកាស

ជ័យជំនះ÷ “ហាណូយ -Dien Bien Phu លើលំហរ​អាកាស÷ ​កំរិត​​ខ្ពស់​បញ្ញានិង
ឆន្ទះវៀតណាម” ជាប្រធានបទ នៃសិក្ខាសាលា វិទ្យាសាស្ត្រ​ថ្នាក់រដ្ឋ ដែលត្រូវបាន ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ។ ថ្លែង​មតិនៅទីនេះ អនុរដ្ឋ
មន្ត្រី ក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយឯក​ Nguyen Thanh Cung បាន
សង្កត់ធ្ងន់ថា÷

          “ រួមជាមួយពេលវេលា ជ័យជំនះ÷ “ហាណូយ -Dien Bien Phu លើលំហរអា
កាស​” បានក្លាយទៅជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏មហិមា ជា​ស្នាដៃ​ប្រយុទ្ធដ៏
អស្ចារ្ស​។ ជ័យជំនះនេះបាន​បញ្ហាញអំពី​ឆន្ទះ ប្រាជ្ញា ទស្សនវិស័យយុទ្ធសាស្ត្រ  របស់បក្ស និងប្រធានរដ្ឋហូជីមិញ។ លទ្ធផលនៃសិក្ខាសាលាលើកនេះ មានអត្ថ
ន័យនយោបាយជ្រាលជ្រៅ រួមចំណែក អប់រំកម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រ
ដាប់អាវុធ និងប្រជាជន។ ”


សិក្ខាសលាវិទ្យាសាស្ត្រអំពីការប្រយុទ្ធ Dien Bien Phu លើលំហអាកាស - ảnh 1
អនុប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា វៀតណាម លោក Tran Ngoc Long (Image: Internet)

នៅសិក្ខាលសានេះដែរ បណ្ដាអ្នកជំនាញការបានអះអាងនូវទស្សនៈវិស័យរបស់
បក្សនិងលោកប្រធានហូជីមិញ ក៏ដូចជា ការបញ្ជាណែនាំដ៏ត្រឹមត្រូវពោរពេញទៅ ដោយឆ្នៃប្រឌិតរបស់មជ្ឍឹមបក្ស ក្រសួងការពារប្រទេស ក្នុងការប្រយុទ្ធ Dien Bien 
Phu លើលំហអាកាស។ អនុប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម លោក 
Tran Ngoc Long បានវិភាគថា៖

“កងទ័ពជើងអាកាសអាមេរិកបានប្រដាប់អាវុធទំនើបប្រៀបនឹងកងទ័ពវៀតណាម។
ប៉ុន្តែ យើងបានជ័យជំនះដោយឆន្ទៈ ឬទ្ធានុភាព និង តបញ្ញា។ កងទ័ពជើងអាកាស
និងប្រជាជនហាណូយបានសុក្រិតការវាយប្រហារនិងអាវុធ។ នេះគឺជាការឆ្នៃប្រឌិតដ៏
ធំណាស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ