សិក្ខាសាលាវាយតំលៃចំពោះប្រសិទ្ធភាពរបស់កម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្រលំបាករហ័ស
ព្រឹកថ្ងៃទី១០មេសា នៅទីក្រុង Hue ខែត្រ Thua Thien Hue ក្រុមប្រឹក្សាជនជាតិរបស់
រដ្ឋសភារួមផ្សំជាមួយកម្មវិធីអភិវឌ្ឌ្យរបស់អង្គការសហប្រជាជាតិ(UNDP )បានបើក
សិក្ខាសាលា “ វាយតំលៃចំពោះប្រសិទ្ធភាពរបស់កម្មវិធីកាត់បន្ថយភាពក្រីក្រលំបាក
ដោយរហ័សនឹងចីរភាពចំពោះស្រុកក្រីក្រចំនួន ៦២ តាមសេចក្តីសំរេចចិត្តលេខ 30 a របស់រដ្ឋាភិបាល”។ ថ្លែងមតនៅសិក្ខាសាលា លោក Danh Ut អនុប្រធានក្រុមប្រឹក្សា
ជនជាតិរបស់រដ្ឋសភាលើកច្បាស់ថា៖“កម្មវិធីកាត់បន្ថយភាពក្រីក្រលំបាកដោយរហ័ស
នឹងចីរភាពចំពោះស្រុកក្រីក្រចំនួន ៦២ បានបង្កឲ្យមានការវិវត្តប្រែប្រួលសកម្មអំពីជីវ
ភាពខាងសំភារះនឹងស្មារតីរបស់អ្នកក្រ។ទន្ទឹមនឹងនោះកម្មវិធីក៏ជួយអភិវឌ្ឌ្យកសិកម្ម
រុក្ខកម្មដោយចីរភាពតាមទឹសផលិតទំនិញកសាងហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច-សង្គមឲ្យសមស្របទៅនិងស្រុកនិមួយៗធានារឹងមាំសន្តិសុខការពារជាតិ”។ក្នុងដំណាក់កាល២០១១-២០១៥ បណ្តាតំបន់ផ្សារខ្ជាប់គោលដៅអនុវត្តសេចក្តីសំរេចចិត្តលេខ 30 a ជាមួយបទដ្ឋានកសាងជនបទថ្មី ខិតខំដល់ឆ្នាំ២០១៥អត្រាគ្រួសារក្រីក្រថយចុះនៅ
ត្រឹមតែ២៥%៕
|
លិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ (Image: Internet) |