សិក្ខាសាលាអ្នកប្រាជ្ញវ័យក្មេងវៀតណាម- ឥណ្ឌាឆ្នាំ ២០១៨ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងទ្វេភាគី

(VOVWORLD) -នាថ្ងៃទី ៩ សីហា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ សង្គម នៅទីក្រុងញូវដែលីនោះ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវៀតណាមរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានរៀបចំសិក្ខាសាលាអ្នកប្រាជ្ញវ័យក្មេង។ 
សិក្ខាសាលាអ្នកប្រាជ្ញវ័យក្មេងវៀតណាម- ឥណ្ឌាឆ្នាំ ២០១៨ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងទ្វេភាគី - ảnh 1អង្គប្រជុំចូលរួម សិក្ខាសាលាអ្នកប្រាជ្ញវ័យក្មេងវៀតណាម- ឥណ្ឌាឆ្នាំ ២០១៨

អញ្ជើញចូលរួមសិក្ខាសាលានេះមានវត្តមានរបស់ បណ្ឌិត Ash Narain Roy នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ Darvesh Gopal នៅ សាកលវិទ្យាល័យជាតិ Indira Gandhi និងអនុប្រធានបេសកកម្មលោក Nguyen Le Thanh រួមទាំងអ្នកប្រាជ្ញវ័យក្មេងជាច្រើននាក់មកពីវៀតណាមនិងឥណ្ឌា។

អញ្ជើញថ្លែងមតិនៅទីនេះ បណ្ឌិត Ash Narain Roy បាមសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសិក្សាស្រាវជ្រាវនិងតួនាទីរបស់អ្នកប្រាជ្ញវ័យក្មេង ព្រមទាំងផ្តល់ដំបូន្មានដល់អ្នកប្រាជ្ញវ័យក្មេងអំពីរវិធីសាស្ត្រស្រាវជ្រាវ។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Darvesh Gopal បាននិយាយអំពីទំនាក់ទំនងវប្បធម៌និងប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរនិងមនោសញ្ចេតនារបស់ប្រជាជនឥណ្ឌាសលៃទុកជូនជូនប្រជាជនវៀតណាម។

រីឯខ្លួនវិញ អនុប្រធានបេសកកម្មលោក Nguyen Le Thanh បានផ្ដោតទៅលើទំនាក់ទំនងប្រវត្តិសាស្ត្ររវាងវៀតណាម និងឥណ្ឌា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះអ្នកប្រាជ្ញវ័យក្មេងក្នុងការរួមវិភាគទានពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ