សិក្ខាសាលា៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម
(VOV) /  
|
សិក្ខាសាលា៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម (dangcongsan.vn) |
Vovworld-សិក្ខាសាលា “៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម” បានប្រារព្ធ
ឡើងនាព្រឹកថ្ងៃទី១៨កញ្ញានៅទីក្រុងហាណូយ។ ថ្លែងមតិនៅសិក្ខាសាលា សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh បានអះអាងថា សេចក្តីគំរោងកម្មវិធីវប្បធម៍វៀតណាមជាឯកសារមានតំលៃដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរបស់បក្សកុម្មុយនីស្តវៀតណាម ត្រូវបានចាត់ទុកជាសេចក្តីប្រកាស
របស់បក្សអំពីខឿនវប្បធម៍ប្រជាជាតិមួយវិទ្យាសាស្ត្រមហាជន។
“៧០ឆ្នាំបានកន្លងផុតទៅ កាលៈទេសៈស្ថានភាពនិងលក្ខណៈជាក់ស្ដែង
បានមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែរាល់ខ្លឹមសារស្នូលរបស់គំរោងកម្មវិធីវប្បធម៍
វៀតណាមនៅមានតំលៃដ៏ដែល។ ការរំលឹកខួបលើកទី៧០នៃទិវាបង្កើតគំរោង
កម្មវិធីវប្បធម៍វៀតណាមជាឱកាសដើម្បីយើងអះអាងរាល់តំលៃបង្ហាញផ្លូវ
ឥទ្ធិពលកំណត់ទិសរបស់សេចក្តីគំរោងកម្មវិធីនេះ អភិវឌ្ឍន៍ខឿនវប្បធម៍វៀត
ណាមជឿនលឿនពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិក្នុងដំណាក់កាល
នាបច្ចុប្បន្ន៕”
-VOV