សិក្ខាសាលា “ការងារធ្វើចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍”។
(VOV) /  
|
សិក្ខាសាលា “ការងារធ្វើចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍”។ (laodong.com.vn) |
VOV-នាថ្ងៃទី១០សីហា នៅទីក្រុង Hai Duong អង្គការប្រជាជនដើម្បីសុខាភិបាលអប់រំនិងអភិវឌ្ឍន៍ក្រៅប្រទេសរបស់អូស្ត្រាលី (Apheda)បានសហការជាមួយមជ្ឈមណ្ឌលសេវាកម្មការងារធ្វើទី៨មិនា រៀបចំ សិក្ខាសាលា “ការងារធ្វើចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍” និងវាយតំលៃលទ្ធផលរយៈពេល១ឆ្នាំអនុវត្តគំរោងការ។ ក្រោយរយៈពេល១ឆ្នាំ ជនពិការដែលចូលរួមគំរោងការបានលើកកំពស់កំរិតជីវភាពរស់នៅ។ ជនពិការជាច្រើននាក់បានហ្វឹកហាត់លើកកំពស់បច្ចេកទេសរស់នៅ។ គំរោងការ “ការងារធ្វើចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍” ដោយស្ថាប័នជំនួយអៀកឡង់និងអង្គការ
Apheda ជួយឧបត្ថម្ភ។ គំរោងការនឹងបានអនុវត្តចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ សំដៅបង្កើននិងបើកទូលាយបណ្ដាញអង្គការផ្អែកទៅលើសហគមន៍ជួយឧបត្ថម្ភជនពិការលើទូទាំងប្រទេស៕
-VOV