សកម្មភាពក្នុងឱកាសទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin វៀតណាម

សកម្មភាពក្នុងឱកាសទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin វៀតណាម - ảnh 1
សមាគម ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin ខេត្តKon Tumបានប្រគល់ផ្ទះមេត្តាធម៍ចំនួន២ខ្នងជូនគ្រួសារ ជនរងគ្រោះ (brt.vn)



        VOV-សកម្មភាពជាក់ស្ដែងជាច្រើនត្រូវបានរៀបចំក្នុងឱកាសទិវាដើម្បី
ជន​រង​គ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin វៀតណាម​(ទី១០សីហា)។
នាព្រឹកថ្ងៃ​ទី១០សីហា​នៅទីក្រុងហូជីមិញ​សមាគម ជនរងគ្រោះដោយជាតិគីមី
ពុលព័រលឿង​ទុំ-Dioxinទីក្រុងបានរៀបចំកម្មវិធីបោះជុំរំ “យុត្តិធម៍សំរាប់វ័យក្រពុំ
ព័រលឿងទុំ” និង “មនោសញ្ជេតនាបុរីព័រលឿងទុំ” ក្នុងឱកាសរំលឹកខួបលើកទី
៥២ទិវាសោកនាដ្ឋកម្ម​ជាតិគីមីពុលព័រលឿងទុំ-Dioxin នៅវៀតណាម។ នៅពិធី
នេះ បណ្ដាអង្គភាព​បុគ្គល​បានរៃអង្គាសជួយឧបត្ថម្ភជាប្រាក់ប្រមាណ៦ពាន់លាន
ដុងជូនសមាគម ជនរង​គ្រោះ​ដោយជាតិគីមីពុលព័រលឿងទុំ-Dioxin ទីក្រុងហូជីមិញ
ដើម្បីអនុវត្តសកម្មភាព​មនុស្សធម៍។ ចូលរួមការបោះជុំរំ មិត្ត Dao Xuan Hanh ដែល
កំពុងរៀបវិជ្ជាជីវៈនៅ​សាលាជនពិការនិងកុមារកំព្រាទីក្រុងបានសំណេះសំណាល
ថា៖

        “ថ្ងៃនេះខ្ញុំបានចូលរួមទិវាបុណ្យសំរាប់ ជនរងគ្រោះដោយជាតិគីមីពុល​ព័រ​
លឿងទុំ ខ្ញុំសប្បាយរីករាយណាស់ រួមចែករំលែកជាមួយបណ្ដាមិត្ត​ជួបប្រាស្រ័យ​ជាមួយមិត្តថ្មីមានស្ថានភាពដូចខ្លួនឯង។ បំណងប្រាថ្នារបស់ខ្ញុំគឺរៀនឲ្យបានល្អ​
ដើម្បី​មានការងារធ្វើស្ថិរភាពថែទាំសំរាប់អនាគត។”

        ជាមួយស្មារតី “សាមគ្គីភាព-មនោសញ្ជេតនា-ដើម្បី ជនរងគ្រោះដោយជាតិ
គីមីពុល​ព័រលឿងទុំ-Dioxin” រដ្ឋអំណាចនិងសមូហភាពបណ្ដាស្រុករបស់ខេត្ត
Kon Tum សុទ្ធតែបានរៀបចំជួបប្រាស្រ័យសាកសួរសុខទុក្ខជុនអំណោយគាំទ្រ
ខាងស្មារតី ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin។ ក្នុងឱកាសនេះដែរ​
សមាគម ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin ខេត្តបានប្រគល់
ផ្ទះមេត្តាធម៍​ចំនួន២ខ្នងនិងជួយគ្រួសារ ជនរងគ្រោះដោយជាតិគីមីពុលព័រលឿង
ទុំ-Dioxin មួយ​គ្រួជុសជុលផ្ទះជាមួយថវិការសរុបប្រមាណ១រយលានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ