សកម្មភាពជាក់ស្ដែងក្នុងឱកាសទិវាប្រពៃណីនារីវៀតណាមទី២០តុលា
(VOV) /  
|
ព្រឹត្តិការណ៍ “Women Leaders Forum 2013” ដោយសភាពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាមគ្រប់គ្រង។ (baomoi.com) |
Vovworld-បណ្ដាសកម្មភាពជាក់ស្ដែងក្នុងកាសទិវាប្រពៃណីនារីវៀតណាមទី២០តុលាបានប្រព្រឹត្តទៅលើទូទាំងប្រទេសវៀតណាម។ នារសៀលថ្ងៃទី១៩តុលានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីបង្ហាញមុខក្លឹបថ្នាក់ដឹកនាំជានារី
របស់អង្គភាពអាជីវកម្ម ចាប់ផ្ដើមឲ្យបណ្ដាព្រឹត្តិការណ៍ “Women Leaders Forum
2013” ដោយសភាពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាមគ្រប់គ្រង។ ថ្លែងមតិ
នៅពិធីនេះ លោកស្រី Truong My Hoa អតីតអនុប្រធានរដ្ឋបានឲ្យដឹងថា៖
“ខ្ញុំសូមស្វាគមការផ្ដើមគំនិតបង្កើតអង្គការនេះក្នុងឱកាសខួបអនុស្សាវរីយ៍នៃ
ទិវានារីវៀតណាមទី២០តុលា។ ខ្ញុំគិតថាបងប្អូនអាជីវការិនីពិតប្រាកដនឹងធ្វើល្អជាងការងាររបស់ខ្លួននិងនេះជាលក្ខណដើម្បីតភ្ជាប់បទពិសោធន៍ទំនាក់ទំនង
និងសំខាន់បំផុតគឺការតភ្ជាប់ក្តីស្រឡាញ់រវាងបណ្ដានារី។”
ក្នុងរយៈពេលកន្លងមក ដោយការអនុវត្តបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិដោយមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមបំផុសនោះ សមាគមនារីគ្រប់
ជាន់ថ្នាក់ក្នុងទូទាំងប្រទេសបានពង្រីកល្អនូវប្រពៃណីរបស់នារីវៀតណាមក្នុងដំណាក់កាលឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ រួមចំណែកសំខាន់ឲ្យការអភិវឌ្ឍន៍រួមរបស់សង្គមទាំងមូល។លោកស្រី Nguyen Thi Tuyet អនុប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា៖
“នាពេលខាងមុខយើងខ្ញុំបន្តអនុវត្តបណ្ដាភារកិច្ចដូចជាអនុវត្តសារាចរណ៍លេខ០៣របស់ការិយាល័យនយោបាយអំពីបន្តរៀនសូត្រនិងធ្វើតាមគំរូសី
លធម៍លោកប្រធានហូជីមិញ អនុវត្តសន្សំសំចៃជួយគ្នាកាត់បន្ថយភាពក្រី
ក្រចីរភាព។ ទន្ទឹមនឹងនោះ បន្តឃោសនាអប់រំបងប្អូននារីហ្វឺកហាត់ខំប្រឹង
ប្រែងតាមបទដ្ឋាននារីវៀតណាមដំណាក់កាលឧស្សាហូបនីយកម្ម-ទំនើប
ភាវូបនីយកម្មប្រទេសជាតិរួមចំណែកអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើក
ទី៤អំពីបញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន៕”
-VOV