សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ Dioxin វៀតណាម
|
សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ Dioxin វៀតណាម |
(VOV)_ព័ត៍មាននេះត្រូវបានឧត្តមសេនីយ៍ទោ Nguyen Van Rinh ប្រធានសមា
គមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម ជូនដំណឹងក្នុង
សន្និសីទកាសែត នាថ្ងៃទី៧ កក្កដា នៅទីក្រុងហាណូយ។ បណ្ដាសកម្មភាពនេះដោយ
សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាមរៀបចំឡើង
ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ។ ពិសេស
ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀត ណាម(ថ្ងៃទី១០ សីហា) នឹងមានការចូលរួមរបស់មនុស្សរាប់ពាន់នាក់។ សកម្មភាពទាំង
នេះជាឱកាសដើម្បីប្រជាជនយល់ដឹងច្បាស់ថែមទៀតអំពីទស្សនះគោលនយោបាយ
របស់បក្ស រដ្ឋវៀតណាម ចំពោះការដោះស្រាយលើផលវិបាកដោយជាតិគីមីពុល ដែល
កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ ហើយនេះក៏ជាឱកាសដើម្បី
ប្រជាជនគ្រប់ស្រទាប់ អង្គការ បុគ្គល នៅក្នុងនិងក្រៅប្រទេស បង្ហាញនូវការយក
ចិត្តទុកដាក់ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ទាំង
ខាងសម្ភារះនិងស្មារតី ក៏ដូចជាការគាំទ្រការតស៊ូដើម្បីយុត្តិធម៌របស់ជនរងគ្រោះ
ដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxinវៀតណាម៕