សកម្មភាពជួយជ្រោមជ្រែងឆ្នាំគ្រួសារវៀតណាមនិងស្វាគមទិវាគ្រួសារវៀតណាម។
(VOV) /  
|
សកម្មភាពជួយជ្រោមជ្រែងឆ្នាំគ្រួសារវៀតណាមនិងស្វាគមទិវាគ្រួសារវៀតណាម។ (vov.vn) |
VOV-ដើម្បីជួយជ្រោមជ្រែងឆ្នាំគ្រួសារវៀតណាមនិងរំលឹកខួបអនុស្សាវរីយ៍
ទិវាគ្រួសារវៀតណាមទី២៨មិថុនា នាថ្ងៃទី២៣មិថុនា សម្ព័ន្ធសមាគមនារីទីក្រុង
Da Nang បានរៀបចំទិវាបុណ្យ “សមភាពភេទ-គ្រួសារចូលរួមសកម្មភាពសង្គម
និងកសាងសហគមន៍”។ កម្មាភិបាលសមាជិកសមាគមនារីនិងដំណាងគ្រួសារ
នៅទីក្រុង Da Nang ជាង២ពាន់នាក់បានចូលរួម។ លោកស្រី Do Thi Kim Linh
ប្រធានសម្ព័ន្ធសមាគមនារីទីក្រុង Da Nang បានឲ្យដឹងថា៖
“ប្រការដែលយើងខ្ញុំចង់ផ្ញើរជូនទិវាបុណ្យគឺបញ្ហាកសាងគ្រួសារសមភាព
ជៀនលឿនសុភមង្គលលើមូលដ្ឋានអនុវត្តសមភាពភេទ លើមូលដ្ឋានគ្រួសារ
នានាចូលរួមសកម្មភាពសង្គមនិងកសាងសហគមន៍។ តាមរយៈសកម្មភាពនៅ
ទិវាបុណ្យបណ្ដាគ្រួសារមានឱកាសប្រជុំចែករំលែកបទពិសោធន៍របស់គ្នា។”
ក្នុងសកម្មភាពទាក់ទិនមួយទៀតនាថ្ងៃទី២២មិថុនានៅទីក្រុង New York
អាមេរិកបានប្រព្រឹត្តទៅសកម្មភាពវប្បធម៍កីឡាប្រចាំឆ្នាំមានឈ្មោះ“ទិវាគ្រួសារ
អាស៊ាន” ជាមួយការចូលរួមរបស់កម្មាភិបាលនិងសាច់ញ្ញាត្តិរបស់គណៈប្រតិភូ
ដំណាងអចិន្ត្រៃយ៍ ស្ថាប័នដំណាងនៃប្រទេសសមាជិកចំនួន១០របស់សមាគម
បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)៕
-VOV