សកម្មភាពជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រកោះវៀតណាមឆ្នាំ២០១៣។
(VOV) /  
|
យុទ្ធជននៅប្រជុំកោះ Truong Sa (vov.vn) |
VOV-ជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះវៀតណាមឆ្នាំ២០១៣ នាថ្ងៃ
ទី២មិថុនា ខេត្ត Ha Tinh បានរៀបចំពិធីបើកការតាំងពិព័ណផែនទីនិងតាំងបង្ហាញ
ឯកសារ “Hoang Sa-Truong Sa របស់វៀតណាម-រាល់ភ៏ស្តុតាងប្រវត្តិសាស្ត្រ” នៅមជ្ឈមណ្ឌលវប្បធម៍និងភាពយន្តខេត្ត។ ពិព័ណបានឧទ្ទេសនាមផែនទីឯកសារ
និងវណ្ណកម្មបោះពុម្ភផ្សាយចំនួន២០០ដែលបានប្រមូលផ្ដុំពីបណ្ដាប្រភពឯកសារ
ដែលបានប្រកាសពីមុនមករបស់អ្នកស្រាវជ្រាវអ្នកប្រាជ្ញាក្នុងនិងក្រៅប្រទេស។
នេះជាបណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងកត្តិយុតបង្ហាញនូវអធិបតេយ្យភាពរបស់
វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ពិព័ណនឹងអូស
បន្លាយដល់ថ្ងៃទី៨មិថុនា។
ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thanh Hoa បាន
រៀបចំការបំប៉ុនចំណេះដឹងអំពិសមុទ្រកោះនិងកិច្ចការសន្តិសុខសុវត្ថិភាពក្នុងពេល
ធ្វើសកម្មភាពលើសមុទ្រសំរាប់អ្នកនេសាទជិត១០០នាក់នៅកោះ Nghi Son ស្រុក
Tinh Gia ខេត្ត Thanh Hoa ផងដែរ។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Ngai បានដាក់ឲ្យដំណើរការ
ប៉ុស៌្តជួយសង្គ្រោះមានទ្រង់ទ្រាយធំផ្សាភ្ជាប់នឹងកន្លែងចត់ទូកនាវានៅស្រុកកោះ
Ly Son ក្រោយរយៈពេល៥ខែបានសាងសង់។ នេះជាប៉ុស៌្តជួយសង្គ្រោះដើមដំបូង
របស់ខេត្ត Quang Ngai និងរបស់ដំបន់ភាគកណ្ដាល៕
-VOV