សកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីជួយឧបត្ថម្ភសមាជិកសហជីព និងពលករទទួលអំណរបុណ្យតេត
(VOVWORLD) - សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Quang Nam បានរៀបចំកម្មវិធី “មនោសញ្ចេតនាដ៏កក់ក្តៅ” ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ជួយឧបត្ថម្ភយុវជន កុមារ និងគ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកនៅតំបន់ ដើម្បីទទួលបុណ្យតេតយ៉ាងកក់ក្តៅ។
សកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីជួយឧបត្ថម្ភសមាជិកសហជីព និងពលករទទួលអំណរបុណ្យតេត (រូបថត៖ vna) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤ មូលដ្ឋាន និងអង្គភាពនានា បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនសម្រាប់គ្រួសារគោលនយោបាយ សមាជិកសហជីព និងពលករដែលមានស្ថានភាពលំបាក។
នាថ្ងៃទី ៣ ខែកុម្ភៈ នៅស្រុក Chau Thanh គណៈប្រតិភូរដ្ឋសភាខេត្ត Ben Tre បានសម្របសម្រួលជាមួយសហភាពពលករខេត្តរៀបចំកម្មវិធី “បុណ្យតេតជួបជុំគ្នា - និទាឃៈរដូវនៃកាចែករំលែក” ឆ្នាំ ២០២៤។ ក្នុងកម្មវិធីនេះ គណៈចាត់តាំងបានប្រគល់អំណោយចំនួន ៣៥០ កញ្ចប់ជូនបក្ខជន ដែលជាពលករ កម្មករ និងសមាជិកសហជីព ដែលកំពុងធ្វើការនៅតាមមណ្ឌលឧស្សាហកម្មក្នុងខេត្ត។
សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Quang Nam បានរៀបចំកម្មវិធី “មនោសញ្ចេតនាដ៏កក់ក្តៅ” ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ជួយឧបត្ថម្ភយុវជន កុមារ និងគ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកនៅតំបន់ ដើម្បីទទួលបុណ្យតេតយ៉ាងកក់ក្តៅ។
ក្នុងឱកាសនេះ សម្ព័ន្ធយុវជនខេត្ត Quang Nam បានប្រគល់ផែនទីវៀតណាម ដល់សម្ព័ន្ធយុវជនរបស់ឃុំ; ផ្តល់អំណោយដល់សិស្សក្នុងស្ថានភាពលំបាក សិស្សជំនះការលំបាក និងទទួលបានចំណាត់ថ្នាក់ល្អ; បើកកម្មវិធី "អ្នកស្ម័គ្រចិត្តរដូវរងាឆ្នាំ ២០២៣ - អ្នកស្ម័គ្រចិត្តនិទាឃរដូវឆ្នាំ ២០២៤" ។
អបអរសាទរខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០ - ២០២៤) អបអរសាទរឆ្នាំឆ្នាំថ្មី ២០២៤ នាថ្ងៃទី ៣ ខែកុម្ភៈ សហជីពវិស័យអប់រំខេត្ត Kien Giang បានសម្របសម្រួលជាមួយអង្គភាពនានារៀបចំកម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវចែករំលែក" នៅសាលាអនុវិទ្យាល័យ My Duc ឃុំ My Duc ទីក្រុង Ha Tien៕