(VOV)_នារាត្រីថ្ងៃទី ៣០ មករា ប្រជាជននៅរដ្ឋធានីហាណូយ បានទទួលពេល
វេលាឆ្លងចូលឆ្នាំថ្មី២០១៤ ដោយការបាញ់កាំជ្រូចផ្កាដ៏មហោឡារឹក និងមានគោល បំណងអំពីឆ្នាំថ្មីមួយពោពេញទៅដោយសុភមង្គល់ និងជោគជ័យថ្មី។
|
សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤(http://tuoitre.vn/) |
ក្នុងបរិយាកាសទទួលឆ្នាំថ្មីនេះ បង Ngo Ngoc Dien នៅខ័ណ្ឌ Ba Dinh រដ្ឋធានី ហាណូយបានអោយដឹងថា៖
“ តាមប្រពៃណី នាដើមឆ្នាំថ្មី ប្រជាជនវៀតណាមសុទ្ធតែមានគោលបំណង មានសុខភាពល្អបរិបូ សុភមង្គល សុខសានត្រាណ្ត និងជួបតែសេចក្ដីសុខ។ ក្នុងឆ្នាំ ២០១៤ថ្មីនេះ ខ្ញុំមានគោលបំណងគឺ៖ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ់ាងខ្លាំងក្លាជាង ទៀត ដើម្បីជីវភាបរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ សកម្មជាងឆ្នាំមុន។”
ក្នុងពេលនោះ នាយប់ថ្ងៃទី ៣០ មករា ជាយប់មួយមិនដេករបស់ប្រជាជន
នៅទីក្រុងហូជីមិញ។ លោកស្រី Tran Thi Thanh Thuy ជាជនមួយនាក់នៅខ័ណ្ឌ ទី៥
បាន អោយដឹងថា៖
“ ថ្ងៃតេតមានទីកន្លែងលេងកំសាន្តដូច្នេះគឺសប្បាយរីករាយណាស់ ភ្ញៀវទេស
ចរណ៍ អន្តរជាតិក៏ចូលចិត្តណាស់។ នាពេលកន្លងទៅ ខ្ញុំឃើញទីក្រុងមានការផ្លាស់ ប្តូរថ្មីជាច្រើនណាស់។ ក្នុងឆ្នាំថ្មីនេះ ខ្ញុំមានគោលបំណងថា៖ មនុស្សគ្រប់រូបសុខ
សានត្រាណ្ឌ ទីក្រុងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”
|
សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤នៅលើទូទាំងប្រទេស(http://tuoitre.vn/) |
បណ្ដាខេត្តព្រៃភ្នំនៅភាគពាយ័ព្យវៀតណាមក៏ទទួលបុណ្យចូលឆ្នាំថ្មីក្នុងបរិយា
កាសដ៏សប្បាយរីករាយ។ ពិសេសគឺបណ្ដាខេត្ត Lao Cai Dien Bien និង ខេត្ត Lai Chau ក៏ានរៀបចំការបាញ់កាំជ្រូចផ្កានៅតំបន់ជាច្រើនដែរ៕