សកម្មភាពពិគ្រោះយោបល់និងអធិប្បាយនៅក្រុមប្រឹក្សារជនជាតិនិងបណ្ដាគណះកម្មាធិការរបស់រដ្ឋសភា
(VOV)_នៅទីក្រុង Hai Phong (ភាគខាងជើងវៀតនាម) ទើបនឹងបានប្រព្រឹត្តទៅ
ជំនួបសន្ទនា ដោយមានប្រធានបទ÷ សកម្មភាពពិគ្រោះយោបល់ និងអធិប្បាយ នៅក្រុមប្រឹក្សារជនជាតិ និងបណ្ដាគណះកម្មាធិការរបស់រដ្ឋសភាវៀតនាម។ នេះគឺជា
សកម្មភាពស្ថិតនៅក្នុងក្របខ័ណ្ឌ គំរោងការសហប្រតិបត្តិការរវាងការិយាល័យរដ្ឋ
សភាវៀតណាម និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)- គំរោងការណ៍÷ បង្កើនសមត្ថភាពអោយស្ថាប័នដំណាងនានា របស់វៀតណាម ។ តាមប្រ
ធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc ថា÷ប្រសិទ្ធភាព របស់
ការអធិប្បាយ បានរួមចំណែកជាច្រើនក្នុងការកាត់បន្ថយសម្ពាធលើសកម្មភាពសួរ
ដេញដោល នៅសម័យប្រជុំរដ្ឋសភានានា។ ដើម្បីឯកភាព អំពីរបៀបដំណើការអធិប្បាយ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កំពុងបញ្ជាណែនាំ កសាងបទបញ្ញាត្តិ ការកំណត់ ជាក់ស្ដែង អំពីដំណើការ បែបបទ រៀបចំការអធិប្បាយ នៅក្រុមប្រឹក្សារ
ជនជាតិ បណ្ដាគណះកម្មាធិការរបស់រដ្ឋសភា។ អនុប្រធានគណះកម្មាធិការអំពីបណ្ដាបញ្ហាសង្គម Nguyen Sy Loi បានចាត់ទុកថា÷ដំណើការអធិប្បាយ សមដៅបង្កើតវេទិកា ផ្លាស់ប្តូរព័ត៍មាន ទស្សនះ អំពីការកសាង អនុវត្តគោលនយោបាយ
លើគ្រប់វិស័យ បើកទូលាយ ផ្សព្វផ្សាយព័ត៍មានត្រឹមត្រូវ…។ល៕
|
សកម្មភាពពិគ្រោះយោបល់និងអធិប្បាយនៅក្រុមប្រឹក្សារជនជាតិនិងបណ្ដាគណះកម្មាធិការរបស់រដ្ឋសភា(http://www.vietnamplus.vn) |