សកម្មភាពរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទ EAS និង ARF។

សកម្មភាពរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទ EAS និង ARF។ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសវេទិការជាន់ខ្ពស់អាស៊ីបូព៌ា (EAS) លើកទី២


        VOV-នាថ្ងៃទី១២កក្កដានៅរាជធានីភ្នំពេញកម្ពុជាបានប្រព្រឹត្តទៅ​សន្និសីទ​រដ្ឋមន្ត្រីការបរទេសវេទិការជាន់ខ្ពស់អាស៊ីបូព៌ា (EAS) លើកទី២និងវេទិកាដំបន់​
អាស៊ាន (ARF) លើកទី១៩រួមមានប្រទេសអាស៊ានទាំង១០និងដៃគូរសំខាន់ជា​
ច្រើនរបស់អាស៊ាន។ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បាន​ចូល រួមបណ្ដាសន្និសីទនេះ។ ថ្លែងមតិនៅសន្និសីទ រដ្ឋមន្ត្រី Pham Binh Minh បាន
សង្កត់ធ្ងន់ថា​វេទិកាទាំងពីរ EAS និង ARF ត្រូវរួមចំណែកប្រកប​ដោយ​មាន​ប្រសិទ្ធភាពជាងទៀតឲ្យគោលដៅរួមរបស់ដំបន់គឺធានាសន្តិភាពស្ថិរភាព
សន្តិសុខនិងអភិវឌ្ឍន៍ ក្នុងនោះមានសន្តិសុខសុវត្ថិភាពនាវាចរណ៍ កសាងទំនុក
ទុកចិត្ត ដោះស្រាយជំលោះដោយសន្តិវិធីគោរពច្បាប់អន្តរជាតិ ពិសេសគឺ
អនុសញ្ញា​ច្បាប់​សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប ទាំង EAS និង ARF ត្រូវសកម្ម
រួមវិភាគទានក្នុង​ការកសាងនិងចែករំលែកបណ្ដាបទដ្ឋានក្នុងទំនាក់ទំនងរវាង
បណ្ដាប្រទេស ដើម្បីពីនោះរួមចំណែកជាក់ស្ដែងក្នុងគោលដៅរួមគឺសន្តិភាព ស្ថិរភាពសន្តិសុខនិងសហប្រតិបត្តិការនៅដំបន់។

        នៅសន្និសីទ EAS រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា EAS បន្តជា​វេទិការបស់ថ្នាក់ដឹកនាំដើម្បីជួបសន្ទនានិងកំណត់ទិសសហប្រតិបត្តិការអំពី
បញ្ហាមានសារសំខាន់យុទ្ធសាស្ត្រអំពីនយោបាយ សន្តិសុខនិងសហប្រតិបត្តិការ​
អភិវឌ្ឍន៍។

        នៅវេទិកាដំបន់អាស៊ាន (ARF) រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា ARF ត្រូវបន្តពង្រីកតួនាទីជាវេទិកាដំបន់ជួមុខអំពីនយោបាយ-សន្តិសុខ អនុវឌ្ឍន៍​ប្រកប ដោយមានប្រសិទ្ធភាពកម្មវិធីសកម្មភាពហាណូយអនុវត្តទស្សនៈវិស័យ ARF ដល់
ឆ្នាំ២០២០។

        អំពីបញ្ហាសមុទ្រខាងកើតនៅសន្និសីទ EAS និង ARF រដ្ឋមន្ត្រី Pham Binh Minh បានសំដែងការព្រួយបារម្មណ៍អំពីការប្រព្រឹត្តដ៏ស្មុគស្មាញនាពេល​ជិតៗនេះនៅ
សមុទ្រខាងកើត រំលោភទៅលើសិទ្ធិអធិបតេយ្យភាពនិង​សិទ្ធិ​យុត្តាធិការចំពោះ ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់បណ្ដាប្រទេសជាប់
សមុទ្រ។ រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា បណ្ដា​ប្រទេស​ត្រូវគោរព បណ្ដាគោលការណ៍របស់ច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់អន្តរជាតិនិង អនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប ក្នុងនោះមានការកំណត់អំពី
គោរព​ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសជាប់
សមុទ្រ មិនប្រើប្រាស់អំពើហឹង្សានិងដោះស្រាយជំលោះដោយសន្តិវិធី អនុវត្ត
យ៉ាង​ពេញ​លេញសេចក្តីថ្លែងការណ៍អំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) កសាងយ៉ាងចាប់រហ័សក្រមសិលធម៍នៃបញ្ហាសមុទ្រខាងកើត
(COC)។

        នាថ្ងៃដ៏ដែល រដ្ឋមន្ត្រី Pham Binh Minh បានរួមជាមួយបណ្ដារដ្ឋមន្ត្រី​ការបរទេស អាស៊ានចុះហត្ថលេខាលើឯកសារជាលាយល័ក្ខអក្សរបើកទូលាយ​សន្ធិសញ្ញា ស្និទស្នាលនិងសហប្រតិបត្តិការនៅអាស៊ី-អាគ្នេយ៍ (TAC) ដើម្បីឲ្យ EU និងចក្រភព
អង់ក្លេស៍ចូលរួម រួមជាមួយរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ាននិងភាគី ដៃគូរមកសំដែងការគួរសមនាយករដ្ឋមន្ត្រីរាជ​រដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ
ហ៊ុនសែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ