សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅសន្និសីទ APEC 21

(VOV)_នាព្រឹកថ្ងៃទី ៧ តុលា នៅ Bali ឥណ្ឌូនេស៊ី ប្រធានរដ្ឋវៀតណាម ​លោក 
Truong Tan Sang និងគណះប្រតិភូជាន់ខ្ពស់វៀតណាមបាន​ចាប់​ផ្តើមសកម្មភាព​នានា  ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ APEC លើកទី ២១។

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅសន្និសីទ APEC 21 - ảnh 1
ប្រធានរដ្ឋវៀតណាម ​លោក Truong Tan Sang

          នៅក្នុងជំនួបទ្វេភាគី ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono  ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានវាយតំលៃ​ខ្ពស់​និងអបអរសាទរ ការ ដែលឥណ្ឌូនេស៊ីបានបំពេញភារកិច្ចជាប្រធាន APEC 2013 ប្រកបដោយ​ល្អប្រសើ និង
រៀបចំ បណ្ដាសកម្មភាពសំខាន់របស់ APEC ពីដើមឆ្នាំមក …។ល។ ថ្នាក់ដឹកនាំទាំងពី
រូប ក៏ បានឯកភាពរួមសហការជាមួយគ្នាយ៉ាងជិតស្និទ្ធនៅបណ្ដាវេទិកាតំបន់និង អន្តរជាតិ ពិសេសគឺអាស៊ាននិងអង្គការសហប្រជាជាតិ រួមជាមួយសមាជិកអាស៊ាននា
នាជំរុញ​គោលដៅ​កសាងសហគមន៍អាស៊ានរួមនាឆ្នាំ ២០១៥…។ល។

          នៅក្នុងពេលថ្វាយបង្គំគាល់ព្រះមហាក្សត្រប្រុយណេ Hassanal Bolkiah ប្រធានរដ្ឋ
 Truong Tan Sang បានអបអរសាទររាល់ជោគជ័យជ័យ​ដែលប្រុយណេទទួលបានក្នុង
តួនាទី ជាប្រធានអាស៊ាន នាឆ្នាំ២០១៣ បាន​រួមចំណែកសំខាន់ក្នុងការបង្កើនសាមគ្គី
ភាព  កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូផ្សេងៗ…។ល។ ភាគីទាំងពីរក៏បានស្រុះចិត្តគំនិតរួមជាមួយសមាជិកអាស៊ាននានា ខំប្រឹងប្រែងកសាង
សហគមន៍អាស៊ានរួមនាឆ្នាំ​២០១៥ ពង្រីកតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ និងអះ
អាងថា÷​ត្រូវធានាការអនុវត្តយ៉ាងម៉ត់ចត់សេចក្ដីថ្លែងការណ៍រួម៦ខ របស់អាស៊ាន​ សេចក្ដីថ្លែងការណ៍អំពីការប្រតិបត្តិសំរាប់ភាគីនានានៅលើខមុទ្រខាងកើត DOC …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ