|
សកម្មភាពរំលឹកខួបលើកទី៦៦នៃទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា)។ (thanhtrahatinh.gov.vn) |
VOV-ក្នុងឱកាសរំលឹកខួបលើកទី៦៦នៃទិវាយុទ្ធជនពលី ពិការវៀតណាម
(ទី២៧កក្កដា) នាយប់ថ្ងៃទី២៤កក្កដានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី
ជួបប្រាស្រ័យសិល្បៈដឹងគុណយុទ្ធជនពលីជាមួយប្រធានបទ “អ្នកម្ដាយបាន
មានប្រទេសជាតិ”។ ចំណុចសំខាន់របស់កម្មវិធីគឺលើកដម្កើងដឹងគុណបណ្ដា
វីរអ្នកម្ដាយ អ្នកម្ដាយយុទ្ធជនពលី- ជាបណ្ដាអ្នកដែលទទួលរងការបាត់បង់ធំធេង
ពលីកម្មដើម្បីប្រទេសជាតិសន្តិភាព។ ក្នុងឱកាសនេះដែរ សមាគមជួយឧបត្ថម្ភ
គ្រួសារយុទ្ធជនពលីបាន ប្រគល់ផ្ទះមេត្តាធម៍ចំនួន១១ខ្នងនិងអំណោយជិត១រយ
ចំណែកជូនបណ្ដាគ្រួសារយុទ្ធជនពលី វីរអ្នកម្ដាយ អ្នកម្ដាយយុទ្ធជនពលីដែល
មានស្ថានភាពលំបាកលើទូទាំងប្រទេស។
ក្នុងឱកាសនេះដែរ បណ្ដាដំបន់ក្នុងទូទាំងប្រទេសបានសកម្មអនុវត្តការងារ
តបស្នងសងគុណ។ នៅខេត្ត Ha Tinh សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញបានរៀបចំទៅសាកសួរសុខទុកចលនាជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលី វីរអ្នកម្ដាយ យុទ្ធជន
ពិការជាដើម។ លោក Thai Phuc Son លេខារងសម្ព័ន្ធយុវជនខេត្ត Ha Tinh បានឲ្យ
ដឹងថា៖
“បានក្លាយទៅជាប្រពៃណីហើយ ខែកក្កដាជារៀងរាល់ឆ្នាំត្រូវបានជ្រើសរើស
ជាខែកំពូល។ ដំណើរការអនុវត្តបានបង្កើតចលនាប្រឡងប្រណាំងយ៉ាងផុលផុសនៅមូលដ្ឋានសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់។ ក្នុងនោះប្រមូលផ្ដុំទៅលើសកម្មភាពដូចជាអប់រំប្រពៃណីបដិវត្តន៍សំរាប់ជំនាន់វ័យក្មេង អុធធូបរំលឹកវិញ្ញាណក្ខ័ន្ធរំលឹកគុណបណ្ដាវីរយុទ្ធជនពលីទៅសាកសួរសុខទុក្ខជូនអំណោយសំរាប់គ្រួសារគោល
នយោបាយ។ តាមរយៈនោះសមាជិកសម្ព័ន្ធយុវជនម្នាក់ៗមានការយល់ដឹងអំពី
ការទទួលខុសត្រូវរបស់ខ្លួនចំពោះភារកិច្ចកសាងស្រុកកំណើតកាន់តែសម្បូរធូធា
ពីមួយថ្ងៃទៅមួយថ្ងៃ។”
ខេត្ត Dak Lak បានដកពីថវិការរដ្ឋចំនួនប្រាក់ជិត៥,៥ពាន់លានដុងដើម្បីជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយចំនួនជាង១៧ពាន់នាក់និងបណ្ដាមូលដ្ឋានចិញ្ចឹមបីបាច់យុទ្ធជនពិការជំងឺក្នុងនិងក្រៅខេត្ត។ រដ្ឋអំណាចនិងប្រជាជន
បណ្ដាខេត្ត Vinh Long, Thai Nguyen, Quang Ngai, Ha Nam, Kien Giang ជាដើម បាន
រៀបចំបណ្ដាគណៈប្រតិភូទៅសាកសួរសុខទុក្ខជូនអំណោយសំរាប់គ្រួសារគោល
នយោបាយនិងជនមានគុណូបការៈគំរូនៅដំបន់។ក្នុងឱកាសនេះដែរឧបនាយករដ្ឋមន្រ្តី
លោក Nguyen Xuan Phucបានមកអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលDong Loc នៅស្រុក
Can Loc ខែត្រ Ha Tinh៕