សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៦៨ ទិវាជ័យជំនះលើហ្វាស៊ីស្តក្នុងទូទាំងសកលលោក

         (VOVworld) –បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ជ័យជំនះ
ហ្វាស៊ីស្ត​បានប្រព្រឹត្តទៅនាថ្ងៃទី៩ឧសភានៅប្រទេសជាច្រើនក្នុងនោះមាន
វៀតណាមផង។ នាព្រឹកថ្ងៃទី៩ឧសភា គណៈកម្មាធិការប្រជាជនខេត្ត សម្ព័ន្ធ
បណ្ដាអង្គការមិត្តភាព​ខេត្ត Khanh Hoa បានសហការជាមួយសហគ្រាសសាជិវកម្ម
Vietso Petro រៀបចំ​ពិធី​រំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការនេះនិងលើកទី៥៩ទិវា
ជ័យជំនះ Dien Bien Phu (ទី៧ឧសភា)។ នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី៩ឧសភាក៏
ប្រព្រឹត្តទៅពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៦៨ទិវាជ័យជំនះហ្វាស៊ីស្ត។ បណ្ដា
ដំណាងបានអះអាងថា ជ័យជំនះហ្វាស៊ីស្តមានអត្ថន័យដ៏ពិសេសមិនត្រឹមតែ
ចំពោះប្រជាជនរុស្ស៊ីប៉ុណ្ណោះទេថែមទាំងចំពោះសកលលោកទាំងមូលទៀតផង។
ថ្លែងមតិនៅពិធី លោក Vladimir Klimov អគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុង
ហូជីមិញបានថ្លែងថា៖        
          “ប្រជាជនរុស្ស៊ីនិងប្រជាជនវៀតណាមពីមុនមកជានិច្ចកាលផ្សាភ្ជាប់ដោយ
សារ​មនោសញ្ចេតនារបស់លទ្ធិស្នេហាជាតិដោយចំណងមិត្តភាពស្មោះត្រង់មិន
អាច​បំផ្លាញបានឡើយ ដោយទំនាក់ទំនងជាភាតរៈដោយការគោរពរាល់ប្រពៃណី​
ប្រវត្តិសាស្ត្រ។ ដូច្នេះមិនមែនចៃដណ្យឡើយដែលនៅវៀតណាមប្រជាជនជា​និច្ចកាលចងចាំនិងគោរពទិវាជ័យជំនះដ៏មហិមានេះ រីឯនៅប្រទេសរុស្ស៊ីចងចាំ​ដល់ទិវាទី៣០មេសាជាទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ
និងទី៧ឧសភាជាទិវាជ័យជំនះ Dien Bien Phu។”
         ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ ទិវាជ័យជំនះលើហ្វាស៊ីស្ត
នាថ្ងៃទី ៩ ឧសភា ការសែត Quan Doi Nhan Dan របស់វៀតណាមបានចុះផ្សាយអត្ថបទ
សរសេរក្រោមចំណងជើងថា៖ “ប្រជាជាតិទាំង ២ - សង្គ្រាម ចំនួន ២-ជ័យជំនះចំនួន ២”​ ដែលលើកដម្កើងជ័យជំនះដ៏ត្រចះត្រចង់ប្រវត្តិសាស្តដ៏អង់អាចក្លាហានរបស់ប្រជាជន
នៃប្រទេសទាំង ២ ក៏ដូចជាទំនាក់ទំនងមិត្តភាព ប្រពៃណីវៀតណាម-សហព័ន្ធរុស្ស៊ី។ អត្ថបទសរសេរថា៖ ថ្ងៃទី ៣០ មេសា នៅ វៀតណាមនិងថ្ងៃទី ៩ ឧសភា នៅរុស្ស៊ី សុទ្ធ
តែជាទិវាដ៏សែនសំខាន់ បានបើក ចេញដំណាក់កាលសុខសន្តិភាពសំរាប់ប្រទេសទាំង
២ ។ ចំពោះសហព័ន្ធរុស្ស៊ីការរំលឹកខួបអនុស្សារវរីយ៍ទិវាជ័យជំនះលើហ្វាស៊ីស្តគឺជា
ឱកាសដើម្បីជំនាន់វ័យក្មេងរំលឹកគុណូបការៈនៃជំនាន់ជីដូនជីតាដែលបានពលីជីវិត
ដើម្បីអនាគតនៃប្រទេសជាតិ។ ប្រជាជនរុស្ស៊ីចងចាំជានិច្ចថា៖ ក្នុងចំណោមវីរជនដែល
បានពលីជីវិតក្នុងសង្គ្រាមការពារប្រទេសជាតិមហិមាមានការរួមវិភាគទានរបស់បណ្ដា
យុទ្ធជនស្ម័គ្រចិត្តវៀតណាម។ អតបទសន្និដ្ឋានថា៖ ទោះបីជា មានការផ្លាស់ប្តូរជាច្រើន
ក្តី ប៉ុន្តែ ប្រជាជនរុស្ស៊ីនិងវៀតណាមចងចាំជានិច្ច “ទិវាជ័យ ជំនះចំនួន ២” ព្រមទាំង ប្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៦៨ ទិវាជ័យជំនះលើហ្វាស៊ីស្តក្នុងទូទាំងសកលលោក - ảnh 1
នាថ្ងៃទី ៩ ឧសភាបានប្រព្រឹត្តទៅព្យុហយាត្រារំលឹកខួបអនុស្សារវីរយ៍ព្រឹត្តិការណ៍ នេះនៅសហព័ន្ធរុស្ស៊ី។ (Image: Ria Novosti)

បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ ទិវាជ័យជំនះលើហ្វាស៊ីស្ត (ថ្ងៃទី
៩ ឧសភា) ត្រូវបានរៀបចំឡើងនៅប្រទេសជាច្រើនលើសកលលោក ដើម្បីរំលឹកឡើង
វិញយុទ្ធជ័យដ៏អងអាចក្លាហានរបស់កងទ័ពនិងប្រជាជនស៊ូវៀតមុននេះក្នុងការប្រយុទ្ធ
ការពារជាតិនិងរំដោះមនុស្សលោករួចផុតពីរបបហ្វាស៊ីស្ត។ នាថ្ងៃទី ៩ ឧសភាបាន
ប្រព្រឹត្តទៅព្យុហយាត្រារំលឹកខួបអនុស្សារវីរយ៍ព្រឹត្តិការណ៍នេះនៅសហព័ន្ធរុស្ស៊ី។ មុន
នោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri
Medvedev រួមជាមួយសមាជិករដ្ឋាភិបាលតំណាងបណ្ដាអង្គការអតីតយុទ្ធជនបាន
អញ្ជើញដាក់កម្រងផ្កានៅផ្នូរនៃបណ្ដាយុទ្ធជនគ្នានឈ្មោះនៅវិមាន Kremli ។ ក៏ក្នុង
ឱកាសនេះដែរ ថ្នាក់ដឹកនាំសាធារណៈរដ្ឋឆែកបានចួលរួមសកម្មភាពគោរពវិញ្ញណក្ខន្ធ
នៅផ្នូរបណ្ដាយុទ្ធជនគ្នានឈ្មោះនៅទីក្រុង Prague ផងដែរ។ នាថ្ងៃទី ៨ ឧសភា តំណាង រដ្ឋាភិបាលនិងរដ្ឋសភាអាល្លឺម៉ង់តំណាងនៃស្ថានទូតរុស្ស៊ីប្រចាំនៅអាល្លឺម៉ង់បានដាក់
កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធបណ្ដាយុទ្ធជនស៊ូវៀតរំដោះទីក្រុងបែឡាំងនៅសួន
ឧស្សាន Treptov ។ នៅទីក្រុង ប៉ារីស ប្រធានាធីបតីបារាំង លោក Francois Hollande បានធ្វើជាអាធិបតីពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាជ័យជំនះនៅអឺរ៉ុប​ក្នុងឱកាសរំលឹក
ខួបអនុស្សារវរីយ៍លើកទី ៦៨ បញ្ឈប់សង្គ្រាមលោកទី ២។ ក៏ក្នុងឱកាសនេះដែរ
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ជាច្រើនត្រូវបាន រៀបចំឡើងនៅ ដាណឺម៉ាក
ប៊ុលហ្គារី ហ្វាំងឡង់ ជាដើម៕

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៦៨ ទិវាជ័យជំនះលើហ្វាស៊ីស្តក្នុងទូទាំងសកលលោក - ảnh 2
បណ្ដាអតីតយុទ្ធជនស៊ូវៀត (Image: VOV Online)

ប្រតិកម្មទៅវិញ

ផ្សេងៗ