សកម្មភាពអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០របស់សហគមន៍ជនវៀតណាមនៅឯបរទេស
(VOVWORLD) - នៅសហរដ្ឋអាមេរិក ពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណិជាតិ (បុណ្យតេត) ២០២០ បានរៀបចំឡើងនាថ្ងៃទី ១០ ខែមករា នៅស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc (កណ្ដាល) |
ចែករំលែកអំពីស្ថានភាពប្រទេសជាតិក្នុងឆ្នាំ ២០១៩ ជាមួយនឹងសមិទ្ធិផលលើគ្រប់វិស័យទាំងក្នុងស្រុក និងអន្តរជាតិនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សហគមន៍ជនវៀតណាមនៅអាមេរិក ក្នុងបុព្វហេតុអភិវឌ្ឍន៍ និង ការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ ក៏ដូចជាជំរុញទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកបានថ្លែងថា៖
“សហគមន៍ជនវៀតណាមនៅអាមេរិកមានសមាជិកជាង ២,២ លាននាក់ ដែល កំពុងចូលរួមវិភាគទានយ៉ាងជាក់ស្ដែងទៅក្នុងទំនាក់ទំនងទ្វេភាគី។ ជាការពិតណាស់ នាបច្ចុប្បន្ននេះ មានជនវៀតណាមកាន់តែច្រើន ដែលបានចូលរួមក្នុងប្រព័ន្ធរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នៅអាមេរិក ហើយនេះគឺជាកត្តាដ៏សំខាន់ ដើម្បី លើកកម្ពស់ការយល់ដឹងនិងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ ទីពីរគឺជនជាតិវៀតណាមក៏ដើរតួនាទីតភ្ជាប់ស្ថានទូត ស្ថាប័នវៀតណាមជាមួយរដ្ឋ ខេត្ត ក្រុង តំបន់នានានៅអាមេរិក។ ជាពិសេស សហគមន៍ជនវៀតណាមនៅទីនេះ មានពាណិជ្ជករឆ្នើមៗជាច្រើន ហើយនាបច្ចុប្បន្ននេះ ពួកគេកំពុងរកស៊ី វិនិយោគ ធ្វើអាជីវកម្មនៅស្រុកកំណើតផងដែរ”។
នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នាថ្ងៃទី ១១ ខែមករា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅរដ្ឋ New South Wales Queensland និង អូស្រ្តាលីខាងត្បូង នៃប្រទេសអូស្រ្តាលីបានរៀបចំពិធីជួបសំណេះសំណាលជាមួយសហគមន៍អាណិកជនវៀតណាម ក្នុងឱកាសអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០។
អញ្ជើញថ្លែងនៅទីនេះ លោកអគ្គកុងស៊ុល Tran Duc Hai បានឲ្យដឹងថា នាដើមឆ្នាំ ២០២០ នៅពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសអូស្រ្តាលីកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសនោះ សហគមន៍ជនវៀតណាមនៅអូស្ត្រាលី និងរដ្ឋនានា ដែលកើតមានគ្រោះភ្លើងឆេះព្រៃបានរៀបចំការរៃអង្គាសទឹកប្រាក់ និងទំនិញដើម្បីចែករំលែកការលំបាកជាមួយប្រជាជនអូស្រ្តាលីនៅតាមតំបន់ដែលរងគ្រោះដោយសារអគ្គិភ័យនេះ។
នាថ្ងៃទី ១១ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver ប្រទេសកាណាដាបានរៀបចំពីធីជប់លៀងអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០ ជូនបងប្អូនអាណិកជននៅ តាមបណ្តាខេត្តកាណាដាខាងលិច។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Trinh Tu Lan អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Vancouverបានសង្កត់ធ្ងន់ថាវៀតណាមបន្តធ្វើជាដៃគូពាណិជ្ជកម្មដ៏បំផុតរបស់កាណាដា នៅអាស៊ីអាគ្នេយ៍ ហើយលោកស្រីមានជំនឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការវាងវៀតណាម - កាណាដា នឹងត្រូវបានពង្រឹងនិងពង្រីកថែមទៀត។
នាយប់ថ្ងៃទី ១១ ខែមករា នៅបរិវេណស្ថានទូតវៀតណាមប្រចាំទីក្រុងបាងកក (ថៃ) សមាគមជនថៃ ដើមកំណើតវៀតណាមនៅទីក្រុងបាងកក បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅថៃ រៀបចំពិធីជួបសំណេះសំណាលអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានសង្កត់ធ្ងន់ថា កត្តាមួយក្នុងចំណោមកត្តាដ៏ពិសេសបំផុតក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃគឺសហគមន៍ជនថៃដើមកំណើតវៀតណាម ដែលកំពុងរស់នៅ និងធ្វើការ ហើយចូលរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ថៃ ដែលជាស្រុកកំណើតទីពីររបស់ជនវៀតណាមនៅទីនេះផងដែរ៕