សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប៊ុលហ្គារី

          (VOV)_វៀតណាមនិងប៊ុលហ្គារី បានចេញសេចក្ដីថ្លែងការណ៍រួម វៀត​ណាម
-ប៊ុលហ្គារី អំពីដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី ពីថ្ងៃទី៤ ដល់​ថ្ងៃទី៦​ មិថុនា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ។ 
ក្នុងសេចក្ដីថ្លែងការណ៍នេះ បណ្ដាថ្នាក់ដឹកនាំប៊ុលហ្គារី បានអះអាងថា៖​វៀតណាម
ជាដៃគូសំខាន់របស់ប៊ុលហ្គារី នៅអាស៊ីអាគ្នេយ៍ និងតំបន់ អាស៊ី-ប៉ាស៊ីហ្វីកដោយ
 វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម 
និងធ្វើសមាហរណកម្មអន្តរជាតិ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan
Dung បានអះអាងថា៖​វៀតណាមជានិច្ចកាលគោរព ​យក​ចិត្តទុកដាក់ចំពោះទំនាក់
ទំនងជាមួយមិត្តប្រពៃណី ដែលក្នុងនោះមានប៊ុលហ្គារីផង។

សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប៊ុលហ្គារី - ảnh 1
សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប៊ុលហ្គារី


          នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពថា៖​លើកទឹកចិត្ត ​បង្ក​លក្ខណះងាយ
ស្រួលជាងទៀត សំរាប់បណ្ដាស្ថាប័ន អង្គភាពអាជីវកម្ម នៃ​ប្រទេសទាំងពីរ បង្កើន
កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម។

          ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ថា៖បន្តបង្កលក្ខណះងាយស្រួលអោយ​សហគមន៍ជនវៀតណាមនៅប៊ុលហ្គារី ក៏ដូចជាសហគមន៍ជនប៊ុលហ្គារីនៅ​វៀត
ណាម ពង្រីកតួនាទីជាស្ពានតភ្ជាប់ រវាងប្រទេសទាំងពីរ រវាងប្រជាជាតិ​ទាំងពីរ។
​ភាគីទាំងពីរបានសន្យាសហប្រតិបត្តិការស្អិតរមួតជាមួយគ្នា នៅ​អង្គការសហប្រ
ជាជាតិ វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ក្នុងបណ្ដាយន្តការសហប្រតិ
បត្តិការអាស៊ាន- EU ក៏ដូចជានៅបណ្ដាអង្គការ ​និងវេទិកាអន្តរជាតិនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ