ស្ថានទូតវៀតណាមប្រចាំនៅឡាវរៀបចំពិធីជប់លៀងអបអរសាទរនិទាឃរដូវឆ្នាំ២០១៥
|
ស្ថានទូតវៀតណាមប្រចាំនៅឡាវរៀបចំពិធីជប់លៀងអបអរសាទរនិទាឃរដូវឆ្នាំ២០១៥ |
(VOV)_ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី៦ កុម្ភះ ដោយមានការចូលរួមរបស់លោក
Thoonglun Sisoulith ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Bunpon
Buttanavong ឧបនាយកររដ្ឋមន្ត្រីរដ្ឋាភិបាល រួមជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់របស់បក្ស
រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលរណសិរ្យមាតុភូមិឡាវ។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋ
ទូតវៀតណាម ប្រចាំនៅឡាវ លោក Nguyen Manh Hung បានអះអាងថា៖ ក្នុងឆ្នាំ
២០១៤ ទំនាក់ទំនងវៀតណាម-ឡាវ បានមានការរីកចំរើនខ្លាំងក្លារ និងប្រសិទ្ធិភាព
លើគ្រប់វិស័យ និងនៅគ្រប់ជាន់ថ្នាក់ ពីមជ្ឈឹមដល់ក្រសួង ស្ថាប័ន និងតំបន់នានា។
ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ ចំណងមិត្តភាព សាមគ្គីភាពជាពិសេស និងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ ជាប្រភពកម្លាំងធំធេងសំរាប់បុព្វ
ហេតុកសាងនិងការពារមាតុប្រទេស របស់ប្រជាជនវៀតណាម និងប្រជាជនឡាវ។
រីឯខ្លួនវិញ លោកThoonglun Sisoulith បានអះអាងថា៖ ទំនាក់ទំនងសាមគ្គីភាពជា
ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និង
ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឡាវ ជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន
និងជាកត្តាសំខាន់សម្រេចកំណត់រាល់ជោគជ័យរបស់ប្រទេសនិមួយៗ ហើយត្រូវ
ពង្រឹងនិងពង្រីកជានិច្ច៕
|
ពិធីជួបមុខអំណរនិទាឃរដូវឆ្នាំមមែឆស័ក ២០១៥ នៅឡាវ (Image: VOV) |
នាយប់ថ្ងៃទី ៦ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំពិធី ជួបមុខក្នុងឱកាសបុណ្យតេតមមែឆស័ក។ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក
Yasuo Fukuda អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yukio Hatoyama អ្នកពិគ្រោះយោ បល់ជាន់ខ្ពស់សម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន លោក Takebe
Tsumoto ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung រួមជាមួយ ភ្ញៀវជាច្រើនកុះករបានចូលរួមពិធីជំនួបមុខនេះ។ ថ្លែងមតិនៅទីនេះ លោក Doan
Xuan Hung បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ជប៉ុន បានមានការបោះជំហាននិងមានអត្ថន័យដ៏ធំធេង។ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ស៊ី ជម្រៅដើម្បីសន្តិភាពនិងភាពសម្បូរុងរឿងនៅទី្វបអាស៊ីត្រូវបានបង្កើតក្នុងដំណើទស្ស នកិច្ចថ្នាក់រដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាខែមិនា
ឆ្នាំ ២០១៤។ ជប៉ុនបន្តដើតួនាទីជាដៃគូអភិវឌ្ឍន៍សំខាន់ជួរមុខរបស់វៀតណាម។
ឯកអគ្គរដ្ឋទូត Doan Xuan Hung បានជឿជាក់ថា៖ នាពេលខាងមុខ កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំង ២ នឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតជាពិសេសលើវិស័យ
កសិកម្ម។ រីឯខ្លួនវិញ បណ្ដាតំណាងជប៉ុនបានអះអាងថា៖ ប្រទេសនេះនឹងខំប្រឹង
ប្រែងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ល្អប្រសើរថែមទៀត៕
ក្នុងបរិយាកាសកកក្តៅសប្បាយរីករាយទទួលបុណ្យតេតប្រពៃណីខាង មុខ
នាយប់ថ្ងៃទី ៦ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបានរៀបចំពិធីជួបមុខ ដោយមានការចូលរួមរបស់ជនវៀតណាមនៅអាមេរិកចំនួន ៣ រយនាក់រួមជាមួយ សិស្សានុសិស្សវៀតណាមដែលកំពុងរៀនសូត្រនិងធ្វើការនៅទីនេះ។ ថ្លែងមតិក្នុង
ពិធី នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បាន
ឲ្យដឹងថា៖ ស្តីអំពីទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក ភាគីទាំង ២ ទទួលបាន
តំលៃប្រាក់ ពាណិជ្ជកម្មជាង ៣៥ ពាន់លានដុល្លាអាមេរិក។ ប្រទេសទាំង ២ កំពុង
ប្តេជ្ញាបញ្ចប់ការ ចរចារស្តីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បង្កលក្ខណៈ
ងាយស្រួលសំរាប់ ឱកាសសហប្រតិបត្តិការផ្សេងៗទៀតលើគ្រប់វិស័យ។ ក្នុងឆ្នាំ
២០១៥ វៀតណាមនិងអាមេរិកនឹងសហការជាមួយគ្នារៀបចំសកម្មភាពរំលឹកខួប
អនុស្សារវរីយ៍លើកទី២០ នៃ ទិវាបង្កើតទំនាក់ទំនង ក្នុងនោះ មានបណ្ដាទិវា
វៀតណាមនៅអាមេរិក ដែលនឹងត្រូវ បានរៀបចំឡើងនៅវ៉ាស៊ីនតោន។ នាថ្ងៃដ
ដែល ស្ថានទូតវៀតណាមប្រចាំនៅទួគីក៏ បានរៀបចំពិធីទទួលបុណ្យតេតឆ្នាំម
មែឆស័ក ២០១៥ នៅរដ្ឋធានី Ankara ដោយមានការចូលរួមរបស់ជនវៀតណាម
នៅទួរគីកម្មាភិបាលបុគ្គលិកនៃស្ថានទូត ផងដែរ៕