ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំការជួបប្រាស្រ័យជាមួយសមាគមអង្គភាពអាជីវកម្មវៀតណាមនៅអាមេរិក
(VOVWORLD) /  
(VOVworld)-នាព្រឹកថ្ងៃទី 3 មេសា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក បានរៀបចំការជួបប្រាស្រ័យជាមួយ សមាគមអង្គភាពអាជីវកម្មវៀតណាមនៅអាមេរិក សំដៅ
ឧទ្ទេសនាមបណ្ដាព័តមានថ្មីបំផុត អំពីគោលនយោបាយ និងបរិយាកាសវិនិយោគ នៅវៀតណាម ទន្ទឹមនឹងនោះ ឆ្លើយរាល់មតិរបស់បណ្ដាអាជីវករជាជនវៀតណាម
នៅឯបរទេស។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Quoc Cuong បានវាយតំលៃ
ខ្ពស់ បណ្ដាលទ្ធផលដែលសមាគមទទួលបាន ក្នុងរយះពេលកន្លងទៅ និងសំណូម
ពរ សមាគម ជំរុញតួនាទីជាស្ពានតភ្ជាប់អោយបណ្ដាអង្គភាពអាជីវកម្មអាមេរិកមក វិនិយោគនៅវៀតណាម និងបណ្ដាអង្គភាពអាជីវកម្មវៀតណាម ស្វែងរកឱកាសធ្វើអាជីវកម្មនៅអាមេរិក។ ស្ដីអំពីអត្ថន័យនៃជំនួបលើកនេះ លោកស្រី Nguyen Thanh
Tuyen ដំណាងនៃក្រុមហ៊ុនអចលនវត្ថុ P&T ប្រចាំនៅអាមេរិក បានអោយដឹងថា៖
ខ្ញុំសប្បាយរីករាយណាស់ ពេលដែលស្ថានទូតរៀបចំការជួបប្រាស្រ័យនេះ
ដើម្បីបណ្ដាអង្គភាពអាជីវកម្មនៃភាគីទាំងពីរ ជួបជុំជាមួយគ្នា និងស្វែងរកឱកាស
សហប្រតិបត្តិការ។ ខ្ញុំមានគោលបំណងថា៖ បណ្ដាសន្និសីទដូច្នេះ នឹងបានរៀប ចំជាច្រើនជាង និងផ្សព្វផ្សាយដ៏ទូលំទូលាយជាង ដើម្បីបង្កើនឱកាសធ្វើអាជីវកម្ម អោយបណ្ដាអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស។ ពិសេសគឺ បណ្ដាជនវៀត
ណាម នៅឯបរទេសមានបន្ថែមព័តមានអំពី គោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋ
និង កិច្ចសហបរ្តិបត្តិការ ដើម្បីមានទឹសដៅវិនិយោគចូលមកវៀតណាម។
សមាជិកជាច្រើន របស់សមាគមអង្គភាពអាជីវកម្មវៀតណាមនៅអាមេរិក បានចាត់ទុកថា៖ បរិយាកាសវិនិយោគនៅវៀតណាមនាបច្ចុប្បន្ន គឺល្អជាបង្គួរ។ រដ្ឋាភិបាលបានមានការផ្លាស់ប្តូរជាច្រើន អនុវត្តបណ្ដាគោលនយោបាយអនុគ្រោះ អោយវិនិយោគិន និងសកម្មដោះស្រាយបណ្ដាការលំបាកដែលបណ្ដាវិនិយោគិន
ជួបប្រទះ។ ពិសេសគឺ បរិយាកាសនយោបាយស្ថិរភាព នឹងបង្កលក្ខណះអោយ
បណ្ដាវិនិយោគិននៅវៀតណាមទទួលបានជោគជ័យ៕
-VOVWORLD