សាធារណះមតិគាំទ្រខ្លឹមសារនានាក្នុងបទថ្លែងមតិរបស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) /  
|
Vovworld- ខ្លឹមសារនានាក្នុងបទថ្លែងមតិរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោកNguyen Phu Trongនៅពិធីបិទបញ្ចប់ សន្និបាតលើកទី១០នៃគណះកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនាច្ងៃទី១២មករាទទួលបានការយកចិត្តទុកដាក់
ពីសាធារណះមតិនៅក្នុងប្រទេស។ស្តីពីខ្លឹមសារ ដែលបានលើកឡើងក្នុងពង្រាង
ឯកសារដាក់ជូនមហាសន្និបាតលើកទី១២របស់បក្ស បណ្ឌិត Nguyen VanHao
អនុប្រធានការិកយាល័យស្ថាបនាបក្សនៃសាលាសភាទីក្រុងDa Nang ភាគកណ្តាល
វៀតណាមលើកមតិថា៖“ពង្រាងឯកសារគប្បីប្រមូលផ្តុំទៅលើបញ្ហាមានលក្ខណះ
លោតផ្លោះដែលក្នុងនោះមានបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចកសាងបក្សជាពិសេសគឺការ
អនុវត្តឲ្យបានល្អនូវសេចក្តីសម្រេចចិត្តមជ្ឈឹមបក្សលើកទី៤នីតិកាលទី១១ស្តីពី
ការងារកសាងបក្ស។តាមមតិខ្ញុំថា៖ឯកសារនៃមហាសន្និបាតលើកទី១២នាពេល
ខាងមុខគួរផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខការពារប្រទេសជាតិ កិច្ចការពារ
ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសជាតិ។ “
បងNguyen Van Trung នៅទីក្រុងហូជីមិញអោយដឹងថា៖“ ខ្ញុំមានចំណាប់អារម្មណ៍
យ៉ាងខ្លាំងចំពោះបទថ្លែងមតិរបស់លោកអគ្គលេខាNguyen Phu Trongជាពិសេសគឺ
ការងារកសាងបក្ស។ពីព្រោះថាក្រៅពីបណ្តាបក្ខជនមានទឹកចិត្តក្លៀវក្លានិងមាន
ទំនាក់ទំនងស្និទស្នាលជាមួយប្រជាជននោះនៅមានបក្ខជនខ្លះឃ្លាតឆ្ងាយពីប្រជាជន
។ហេតុដូច្នេះការងារកសាងបក្សដើរតួនាទីសំខាន់ដើម្បីនាំមកនូវទំនុកទុកចិត្តរបស់
ប្រជាជនទៅលើបក្សបង្កើតការស្រុះចិត្តគំនិតទបស្កាត់បានព័ត៌មានមិនត្រឹមត្រូវការ
បំផ្លាញពីខាងក្រៅជួយវៀតណាមរក្សាបានស្ថិរភាពអភិវឌ្ឍន៍ប្រទេសជាតិ។ “
បណ្តាបក្ខជននិងប្រជាជននៅទូទាំងប្រទេសក៍មានការយកចិត្តទុកដាក់ដល់គំរោង
កាត់បន្ថយក្របខ័ណ្ឌបញ្ហាទាក់ទាញអ្នកមានទេពកោសល្យចូលធ្វើការនៅស្ថាប័ន
អង្គការនិងអង្គការរបស់បក្សរដ្ឋនិងគំរោងផែនការស្តីពីការអភិវឌ្ឍន៍និងគ្រប់គ្រង
សារព៍ត៌មានដល់ឆ្នាំ២០២៥ ផងដែរ៕
-VOVWORLD