សន្និសីទកាសែតប្រចាំនៃក្រសួងការបរទេស។

សន្និសីទកាសែតប្រចាំនៃក្រសួងការបរទេស។ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi


         VOV-នាថ្ងៃទី៥កក្កដាឆ្លើយសំនួរស្នើរសូមឲ្យដឹងអំពីអត្ថន័យនៃការដែល
ថ្ងៃទី​៣​កក្កដាកន្លងទៅ ប្លុកពាណិជ្ជកម្មសេរីអឺរុប (EFTA) បានទទួលស្គាល់ខឿន
សេដ្ឋកិច្ច​ទីផ្សារ​របស់វៀតណាមនិងចាប់ផ្ដើមចរចារអំពីដំបន់ពាណិជ្ជកម្មសេរី
(FTA) រវាង​វៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរុប អ្នកនាំពាក្យក្រសួង
ការបរទេសវៀតណាម Luong Thanh Nghi បានថ្លែងថា៖

        “ការដែលបណ្ដាប្រទេសក្នុងប្លុកពាណិជ្ជកម្មសេរីអឺរុប (EFTA) រួមមាន
​ណក់វែក ស្វីស អៀកឡង់និង Liechtenstein ទទួលស្គាល់បែបបទសេដ្ឋកិច្ច​ទីផ្សារ​របស់វៀតណាមរួមជាមួយការចាប់ផ្ដើមចរចារ FTA ជាការបោះជំហានអភិវឌ្ឍន៍​
សំខាន់​ក្នុងទំនាក់ទំនងរវាងវៀតណាមនិង EFTA ក្នុងដំណាក់កាលថ្មី។ ទន្ទឹម​នឹង​
នោះ​ការដែល EFTA ជាលើកដំបូងទទួលស្គាល់ជាមួយតួនាទីប្លុកទាំងមូល​បែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមជាថ្មីម្ដងទៀតបង្ហាញពីការគាំទ្រសកម្ម
ទូលំទូលាយរបស់សហគមន៍អន្តរជាតិជាមួយបុព្វហេតុផ្លាស់ប្តូរថ្មិរបបសេដ្ឋកិច្ច
ទីផ្សារ​ទឹសដៅសង្គមនិយមនិងដំណើរការម្ចាស់ការសកម្មធ្វើសមាហរណកម្ម អន្តរជាតិរបស់វៀតណាម។”

        ទាក់ទិនដល់សំនួរថាក្នុងក្របខ័ណ្ឌសន្និសីទអាស៊ាននាពេលខាងមុខនៅ​
កម្ពុជា នៅវេទិការសន្តិសុខដំបន់ (ARF) វៀតណាមនឹងនាំចេញយោបល់​អ្វី​ទាក់
ទិន​ដល់​ជំលោះនាពេលជិតៗនេះនៅសមុទ្រខាងកើត លោក​ Luong Thanh Nghi
បាន​​អះអាងថា សន្តិភាពស្ថិរភាពសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅ​សមុទ្រ​ខាង​
កើត គោលការណ៍ដោះស្រាយដោយសន្តិវិធីបណ្ដាជំលោះដោយផ្អែកលើ
មូលដ្ឋានច្បាប់​អន្តរជាតិ ពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពី
ច្បាប់សមុទ្រឆ្នាំ​១៩៨២និងស្មារតីសេចក្តីថ្លែងការអំពីក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រខាងកើត (DOC)។ ជាសមាជិករបស់អាស៊ាន​វៀតណាមនឹង
ខំប្រឹងប្រែង​រួមជាមួយ​ប្រទេស​អាស៊ាននានារួមចំណែកក្នុងការរក្សាសន្តិភាព
ស្ថិរភាពនៅដំបន់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ